ជនបរទេសម្នាក់ស្លាប់នៅក្នុងផ្ទះសំណាក់ “ណាវិន” ខណ្ឌដូនពេញ
ភ្នំពេញ ភ្ញៀវជនបទេសម្នាក់បានស្លាប់នៅក្នុងបន្ទប់ទឹក ជាន់ទី២ ផ្ទះសំណាក់យីហោ “ណាវិន”ដោយសារជំងឺបេះដូង ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និងរសៀលថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ OARRIE LEONARO អាយុ៧៩ឆ្នាំ ជាជនជាតិអង់គ្លេស ស្នាក់នៅក្នុងផ្ទះសំណាក់ “ណាវិន” ជាមួយប្រពន្ធ លុះមកដល់រសៀលថ្ងៃកើតហេតុខាងលើ ប្រពន្ធបានប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ ទើបរាយការណ៍ជូនទៅម្ចាស់ផ្ទះសំណាក់តែម្តង ព្រមទាំំងសមត្ថកិច្ចចុះពនិត្យនៅនឹងកន្លែង។
ក្រោយពេលសមត្ថកិច្ចបានធ្វើការពិនិត្យកោសល្យវិច្ឆ័យអស់ជាច្រើនម៉ោង សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានដួលស្លាប់នៅក្នុងបន្ទប់ទឹកដោយសារជម្ងឺគាស់បេះដូង មិនមែនជាករណីអ្វីផ្សេងនោះទេ។ ក្រោយពេលធ្វើកំណត់ហេតុរួចសពត្រូវបានដឹកទៅដំកើល់រក្សាទុកនៅមន្ទីរពេទ្យរុស្ស៉ី ដើម្បីមានចំណាត់ការបន្តទៀត៕បក្សីចាំក្រុង