ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទប្រជាពលរដ្ឋ
ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ នៅចំណុចមុខផ្សារច្រាំងចំរេះ ក្រុមទី១ ភូមិខ.២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៣និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ជនសង្ស័យទី១ ឈ្មោះ ប៉ែន សា រ៉ែត ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះលេខគ្មានក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះទី២ មុខរបរមិនពិតប្រាកដ ។ ទី២-ឈ្មោះម៉ីន ហូ សាន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខគ្មានភូមិបិងឈូកសង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះ ឯល រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅផ្ទះលេខគ្មានក្រុម២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ ។ សម្ភារៈបាត់បង់មាន ទូរស័ព្ទ១គ្រឿង ម៉ាកOPPO ។
បច្ចុប្បន្ន កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕ បក្សីចាំក្រុង