ធ្លាក់ពិដាន ត្រូវកម្មការិនីចំនួន១៧នាក់ រងរបួសស្រាល នៅរោងចក្រឈ្មោះ អាការសេត ហា្គមិន ក្នុងខណ្ឌដង្កោ
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៦នឹង៤៥នាទី នៅរោងចក្រ ឈ្មោះ អាការសេត ហា្គមិន (កាត់ដេរសំលៀកបំពាក់ ) ស្ថិតក្នុងសួនវឌ្ឍនៈ២ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្លាក់ពិដានមកក្រោមត្រូវកម្មការិនីចំនួន១៧នាក់ បណ្ដាយឲ្យរងរបួសស្រាល ហើយត្រូវបានបញ្ជូននៅមន្ទីពេទ្យ ហ៊ាង មុន្នីវុទ្ធ នៅភូមិ ព្រៃកី។
លោកអធិការបន្តថា កម្មករ-កម្មការីនីសរុប១៨០០នាក់ បច្ចុប្បន្នខាងរោងចក្របានអនុញ្ញាតឲ្យកម្មករ-កម្មការីនីទាំងអស់ឈប់សំរាកសិន ៕ បក្សីចាំក្រុង