ក្រុមចោរប្លន់ប្រដាប់អាវុធ ត្រូវបានកម្លាំងខណ្ឌមានជ័យសហការខណ្ឌចំការមនបង្រ្កាប ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៣នាក់
ភ្នំពេញ៖កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ
កម្លាំងនគរបាលបឹងទំពុន១និងបឹងទំពុនទី២ធ្វើការឡោមពទ្ធ័ពួនស្ទាក់ចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៩នៅបន្ទប់ជួលមួយកន្លែងស្ថិតនៅផ្លូវលំភូមិសន្សំុកុសលសង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រត្តិបត្តិការចុះបង្រ្កាបក្រុមចោរប្លន់ប្រដាប់អាវុធខាងលើនេះជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់បានជនសង្ស័យ១៣នាក់(ស្រី៥នាក់)អាវុធខ្លីម៉ាកឡុកចំនួន១ដើមហើយបក្ខពួកដែលនៅសេសសល់កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកំពុងតែស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ធ្វើយ៉ាងណាឃាត់ខ្លួនឱ្យខានតែបានដើម្បីយកមកផ្តន្ទារទោសដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិ។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននិងសាកសួនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញនិងរៀបចំសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕សហការី