កំពុងស្រវឹងស្រឺងៗផង ឃើញដេកទំនងពេក អារម្មណ៍ពុះកញ្ជ្រោលទប់មិនបាន ស្ទុះទៅចាប់រំលោភភ្លាម ស្រាប់តែ…

ភ្នំពេញៈ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ២៤៤៨ ក្រុមទី១ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយជនសង្ស័យម្នាក់ មានឈ្មោះ សេង កុសល ហៅសើ​ អាយុជាង៥០ឆ្នាំ មានទីលំនៅ​ ផ្ទះលេខគ្មាន​ ក្រុម៦ ភូមិក​ សង្កាត់ច្រាំងចំរេះទី២ មុខរបររត់ម៉ូតូឌុប (ជនសង្ស័យមានសារធាតុញៀន)។ បានមកផឹកស្រា នៅមុខផ្ទះកើតហេតុខាងលើ។

ពេលផឹករួចក៏ចូលទៅដេក មួយស្របក់ក្រោយមកក៏ងើបទៅបន្ទប់ទឹក លុះត្រទ្បប់មកវិញ ឃើញនារីរងគ្រោះកំពុងដេកលើសាទ្បុង​ មើលឃើ​ញទំនងពេក​ ក៏ស្ទុះទៅធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះតែម្តង ភ្លាមៗនោះនារីរងគ្រោះបាន​រើ​​បម្រាស់​ ហើយស្រែកឆោឡោឱ្យម្ចាស់ផ្ទះជួយបានទាន់ពេល​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ រាយការណ៍​ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ និងធ្វើ​ការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅស្នាក់ការប៉ុស្តិ៍តែម្តង។

ក្រោយកើតហេតុ​ ជនសង្ស័យ​ត្រូវបានសមត្ថកិច្ចសង្កាត់ប៉ុស្តិ៍នគរបាលច្រាំងចំរេះ​ទី២ ឃាត់ខ្លួន​បញ្ជូនទៅធ្វើការសាកសួរ​ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីអនុវត្តន៍តាមនិតិវិធី ៕​បក្សីចាំក្រុង