លោក កង វង ចៅសង្កាត់ចោមចៅ១បញ្ចេញស្នាដៃបង្រ្កាបល្បែងស៊ីសង ខុសបច្ចេកទេស បែជារងការតវ៉ា ខណៈដែលចាប់មាន់​ចាប់ម៉ូតូ ​ជំរិតទារលុយ៥០០ដុល្លា ជាថ្នូរនឹងការដោះដូរ

 

ភ្នំពេញ៖ លោក កង វង ដែលជាអតីតៈសកម្មជនមកពីគណបក្សសង្គ្រោះជាតិ បច្ចុប្បន្ន បានចុះចូល​ ជាមួយគណបក្សប្រជាជនកម្ពុជា ហេីយតាំងពី ចូលកាន់តំណែងដើម្បីធ្វើជាចៅសង្កាត់ចោមចៅ១មក បានធ្វេីអោយពលរដ្ធក្តៅក្រហាយ សឹងតែគ្រប់ទីន្លែង ហាកបីដូចជាមនុស្សគ្មានចេះធ្វេីការ។

ថ្មីៗនេះពលរដ្ឋបានចោទប្រកាន់ទៅលើលោក កង វង ចៅសង្កាត់ចោមចៅទី១ថា៖ បានចុះបង្រ្កាបល្បែងស៊ីសង (ជល់មាន់) គ្រាន់តែទៅបង្អើ អ្នកលេងតែប៉ុណ្ណោះ ហើយបែជាមកចាប់មាន់ប្រជាពលរដ្ឋចំនួន៧ក្បាល ដែលនៅក្រុងទុក មុខផ្ទះ និង ម៉ូតូ ១គ្រឿង​​ កាលពីព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៩ ដោយយកលេសចុះបង្រ្កាបល្បែងសុីសងហេីយបានចាប់ យកទៅរក្សាទុកនៅសាលាសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ដោយឡែក កម្មករកម្មារិនីរោងចក្រ បានធ្វើដំណើរទៅសុំនិងអះអាងទៀតថា វត្ថុតាង (មាន់និងម៉ូតូ) ដែលអាជ្ញាធរចុះដកហូតនោះ មិនមែនជារបស់ក្រុមអ្នកលេងល្បែងនោះទេ មិនមានពាក់ព័ន្ធនឹងរឿងល្បែងស៊ីសងទេ។ ប្រភពដដែលបានបន្តទៀតថា វត្ថុតាងទាំងនេះបើចង់បានយកត្រលប់ទៅវិញ ត្រូវមានឯកសារព័ន្ធបញ្ជាក់មកជាមួយ នឹងប្រាក់ផាក់ពិន័យចំនួន៥០០ដុល្លាសិន។

ទោះយ៉ាងណាអជ្ញាធរសង្កាត់ចោមចៅ១ បានបង្ហើបអោយដឹងថា ការបង្រ្កាបនេះអនវត្តន៍តាមនិតិវិធី ចំណែកវត្ថុតាងនឹងបញ្ជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ អោយចាត់ការបន្ត៕ បក្សីចាំក្រុង