មេប៉េអឹមខេត្តរតនគិរី គឹម រស្មី ដែលបង្ហោះវីដេអូ ចែកលុយកូនម្នាក់ៗ ១០ម៉ឺនដុល្លារ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាត្រាស់បង្គាប់លុបឈ្មោះចេញពីកងយោធពលខេមរភូមិន្ទ
លោកឧត្ដមសេនីយ៍ត្រី គីម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី ដែលបង្ហោះវីដេអូ ចែកលុយកូនម្នាក់ៗ ១០ ម៊ឺនដុល្លារ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាត្រាស់បង្គាប់លុបឈ្មោះចេញពីកងយោធពលខេមរភូមិន្ទ ។
គួរបញ្ជាក់ផងដែរតាមវិដេអូមួយ ដែលបង្ហោះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគណនីហ្វេសប៊ុកឈ្មោះ Gee Yong គេឃើញលោក គឹម រស្មី បានឡើងឈរលើវេទិកាខួបកំណើត ឈរអមដោយភរិយា និងកូនៗ ហើយលោកបានប្រកាសជាសាធារណៈចែកសែកដល់កូនៗចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនដុល្លារអាមេរិក សរុប៥០ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់ពួកគេ។ វីដេអូមួយនោះហើយ ត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសបុក ហើយត្រូវមហាជនឆ្ងល់ជាខ្លាំងពីចំណូលរបស់លោក ខណៈប្រាក់ខែរដ្ឋមន្ត្រីរាជការត្រឹមតែជាង២លានរៀលតែប៉ុណ្ណោះ។ សហការី