កំពុងតែសម្រាកលង់លក់នឹងដំណេកស្រាប់តែមានផ្សែងខ្មួលខ្មាញ់ផ្អើលសម្ថកិច្ចចេញអន្តរាគមន៍

ភ្នំពេញ​៖​ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២យ៉ាងសន្ធោសន្ធៅ ដោយបង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាគមន៍កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៨ ខែកុម្ភះ​ ឆ្នាំ២០១៩​ នៅចំណុចផ្ទះល្វេងមួយកន្លែង​ តាមបណ្តោយផ្លូវលេខ១៨២​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី២ បន្ទាប់មកក៏ចេញជាអណ្តាតភ្លេីងយ៉ាងសន្ធោសន្ធៅតែម្ដង ។ ភ្លាមនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកជួយអន្តរាគមន៍យ៉ាងញ៉ាប់ដៃញ៉ាប់ជើងផងដែរ ។
​ សមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យខាងលេីត្រូវបានប្រេីប្រាស់រថយន្តពន្លត់អក្គីភ័យអស់ចំនួន២២គ្រឿង​ ដោយប្រេីប្រាស់រយះពេល៣ម៉ោងទេីបអាចគ្រប់គ្រង់ស្ថានភាពទាំងស្រុង។ សមត្ថកិច្ចបានបន្តថា​ ក្នុងការជួយពន្លត់អគ្គីភ័យខាងលើនេះ កម្លាំងជំនាញពិបាកនិងអន្តរាគមន៍បន្តិចដោយសារតែការឆាបឆេះនោះគឺនៅជាន់ទី២នៃបន្ទប់ដាក់ឥវ៉ាន់មានដូចជាចានឆ្នាំង​ ចាន់ដែកជ័រជាដេីម។
​ សមត្ថកិច្ចបានបន្តទៀតថា​ សម្ភារះក្នុងផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង​ ។ ហេីយមូលហេតុនោះជំហ៊ានដំបូងសន្និដ្ឋានមកពីឆ្លងចរន្តអគ្គីសនី៕

ឆ្លងចរន្តអគ្គសនីឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២យ៉ាងសន្ធោសន្ធៅផ្អេីលសមត្ថកិច្ចចេញមកអន្តរាគមន៍។ សហការី