ចឹងតើ បានជា លោក សុខ ពេញវុធ និងលោក ទៀង ចាន់សារ ស៊ីឆ្អែតខ្ជិលធ្វើការ ដោយសារ បនល្បែងហ្គេមបាញ់ត្រីចិញ្ចឹម !!!
ភ្នំពេញ៖ មួយរយៈពេលនេះ គេសង្កេតឃើញថា ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើនកន្លែងណាស់កំពុងតែកើតមានឡើងយ៉ាងពេញបន្ទុកក្នុងខណ្ឌដូនពេញ ដូចជាផ្លូវលេខ១៧៤ ផ្ទះលេខ៥២ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មី៣ បានបង្កបញ្ហាអសន្តិសុខ និងរំខានប្រជាពលរដ្ឋអ្នកជិតខាង ហើយយូរៗទៅធ្វើឱ្យប្រជាពលរដ្ឋគិតថា សមត្ថកិច្ចខណ្ឌដូនពេញ ទុកអាល្បែងស៊ីសង ហ្គេមបាញ់ត្រីនេះ សម្រាប់សេដ្ឋកិច្ចផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។
បានជាថា ទុកសម្រាប់សេដ្ឋកិច្ច ? បើ លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ និងលោក ទៀង ចាន់សារ អធិការនគរបាល ខណ្ឌដូនពេញ ត្រជាក់ល្ហឹមហ្នឹង ?!!! គឺមេខណ្ឌទាំង២នាក់នេះ បានត្រឹមតែបើកភ្នែកមើលមួយត្រួស ដើម្បីឱ្យដឹងថា អាមួយណាសម្រាប់អញតែប៉ុណ្ណឹងហ្នឹង !!! បើ លោកមេខណ្ឌទាំង២នាក់ គិតថា ប្រជាពលរដ្ឋនិយាយខុស គឺម៉្លេះលោកទាំង២ចេញបង្ក្រាបហ្គេមបាញ់ត្រីដ៏សំបូរបែបក្នុងទឹកដីរបស់ផងខ្លួនបាត់ទៅហើយ … មិនមែនទុកឱ្យពុលសង្គមបែបនេះទេ… មិនចឹង ?!!
ប្រជាពលរដ្ឋរិះគន់ថា ស្អប់ខ្ពើមណាស់មន្ត្រីណាដែលរក្សាទុកល្បែងស៊ីសង ឱ្យកើតចោរកម្មពេញបន្ទុកបែបនេះ ដូចមន្ត្រីខណ្ឌដូនពេញនេះជាដើម យ៉ាប់តែម្ដង ទុកឱ្យល្បែងស៊ីសង ហ្គេមបាញ់ត្រី ជាអ្នកចិញ្ចឹម ដោយម្នាក់ៗ ដេកស៊ី ដេកកស៊ី ឡើងធាត់ដូចហ៊ីង ខ្លះទៀតខ្ជិលទាំងក្រោកទៅធ្វើការ, នៅចាំការពារតែល្បែងស៊ីសងហ្គេមបាញ់ត្រីតែប៉ុណ្ណោះ គឺស៊ីលុយហ្គេមបាញ់ត្រីឡើងធាត់, ធាត់ខ្លាំងពេក ទោះជាគេយកឈើទៅដោល ឬចាក់ឆ្កឹះ ក៏មិនកម្រើកខ្លួនរួចដែរ។
ប្រជាពលរដ្ឋលើកឡើងទៀតថា មន្ត្រីខណ្ឌដូនពេញ កាងហ្គេមបាញ់ត្រីបែបនេះតើ បានជាបណ្ដាលឲ្យកើតឡើងនូវបទល្មើសផ្សេងៗទៀត ដូចជា អំពើចោរលួច ចោរឆក់ប្លន់ ចោរប្លន់ និងបទល្មើសចែកចាយជួញដូរគ្រឿងញៀនជាច្រើន កើតឡើងយ៉ាងពេញបន្ទុក ព្រោះការបង្ក្រាបរបស់សមត្ថកិច្ចរាល់ថ្ងៃនៅមានកម្រិត ឬធ្វើឱ្យតែល្អមើល … មានន័យថា កន្លែងខ្លះ ចាប់ឬបង្ក្រាប ដើម្បីឱ្យថៅកែស្គាល់ខ្លួន ឬបក្ខពួកខ្លួនតឬែប៉ុណ្ណោះ ហើយយកបាយសម្ល អាហារត្រីសាច់ ទៅជូនដល់ប៊ុយរ៉ូតែម្ដង។
មន្ត្រីខ្លះទៀត ចាប់ជនសង្ស័យប្រព្រឹត្តិបទល្មើស ដើម្បីសម្រួលស្ងាត់ៗ … បើអ្នកសេពគ្រឿងញៀនវិញ មាត្រាច្បាប់ណាស្រាលៗ ដែលវាត្រូវនឹងធាតុផ្សំនៃបទល្មើស សមត្ថកិច្ចមិនដោះលែងជនសង្ស័យ ឬបញ្ជូនទៅអប់រំ ឬបញ្ជូនកន្លែងបន្សាបគ្រឿងញៀននោះទេ បែរជាច្បាមយកអាមាត្រាច្បាប់ណា ដែលចែងកំណត់ទោស យកមកអនុវត្ត ដើម្បី … ហេហេ !!! ទៅណាអាវ៉ា ម្នាក់ៗស៊ីដេកស៊ីដេក លែងចង់ក្រោកទៅហើយ …. ដល់សមត្ថកិច្ចឆ្អែតនឹងហ្គេមបាញ់ត្រី ស៊ីដេកលែងចង់ក្រោកអ៊ីចឹងទៅ គឺអសន្តិសុខកើតមានពេញបន្ទុកតែម្ដង ធ្វើឱ្យប្រជាពលរដ្ឋខ្វះភាពកក់ក្ដៅ មិនដឹងជាទៅសង្ឃឹមលើសមត្ថកិច្ចណាទៀតទេ បើអាជ្ញាធរមូលដ្ឋាន ងប់នឹងហ្គេមបាញ់ត្រីទៅហើយ … ហេហេ !!!។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ រួមទាំងលោក ទៀង ចាន់សារ អធិការនគរបាលដូនពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ត្រូវប្រជាពលរដ្ឋរិះគន់ថា ជាអ្នកឃុបឃិតឲ្យល្បែងស៊ីសងកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ដូច្នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ មិនគួរមើលរំលងភាពអសកម្មរបស់ លោក សុខ ពេញវុធ និងលោក ទៀង ចាន់សារ នោះទេ។ សហការី