ឧត្តមសេនីយ៍ឯក ស ថេត ចុះសួរសុខទុក្ខមន្រ្តីនគរបាលប៉ុស្តិ៍ក្រាំងពង្រ ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបានចុះសួរសុខទុក្ខមន្រ្តីនគរបាលប៉ុស្តិ៍ក្រាំងពង្រ លោក កែវ ឡាយ អាយុ៤៦ឆ្នាំ ដែលកំពុងមានជម្ងឺសួតរបេងធ្ងន់ធ្ងរខ្លាំង និងមិនអាចបំពេញការងារបាន ព្រមទាំងបន្ទុកគ្រួសារធ្លាក់លើប្រពន្ធដែលមានកូន៣នាក់ទៀត។
ឆ្លៀតក្នុងឱាសនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ឧបត្ថម្ភថវិកា១លានរៀល ទឹកសុទ្ធ១០កេស ទឹកផ្លែឈេី៥កេស មី២កេស ទឹកត្រចៀកកាំ៥យួ អង្ករ២ការ៉ុង ផ្លែឈើមួយកន្រ្តក់ធំ និងសម្ភារ:ជាច្រេីនផ្សេងទៀត រួមជាមួយគ្នានេះផងដែរលោកអធិការខណ្ឌដង្កោ ជឹម ស៉ីថា ក៏ចូលរួមថវិកា១លានរៀល អង្ករ១ការ៉ុង និងសម្ភារ:ផ្សេងទៀតផងដែរ៕ បក្សីចាំក្រុង