នគរបាល​ខេត្តបាត់ដំបង​ ចាប់ខ្លួន​ឃាតករ​ដៃ​ឆៅ​ សម្លាប់​មនុស្ស​ប្លន់​យក​ទ្រព្យសម្បត្តិ​ នៅ​ខ​ណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​

​ខេត្តបាត់ដំបង​៖​ នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១១៖០០​នាទី​ ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​.​សុ​ខុន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ព្រមទាំង​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ លោក​ នួន​ សាន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​។

លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​.​វណ្ណ​នី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្ម​ទ័​ណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ក្នុង​ផែន​ និង​ស្រុក​កំ​រៀង​ សហ​ការណ៍​ជាមួយ​ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្ម​ទ័​ណ្ឌ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជន​ស័​ង្ស​យ​ឈ្មោះ​ សាន់​ ទង​ ហៅ​ធី​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រង់​ចំណុច​ភូមិ​ស្វាយ​ធំ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។ ក្នុង​ខណ​:​ជនសង្ស័យ​រូប​នេះ​ប៉ុនប៉ង​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​។​

សូម​ជម្រាប​ជូន​ថា​ ជន​ស័​ង្ស​យ​ឈ្មោះ​ សាន់​.​ទង​ ហៅ​ ធី​ រូប​នេះ​ បាន​ប្រព្រឹត្តិ​ករណី​ឃាតកម្ម​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ យ៉ា​ន់​ ជឿន​ ភេទ​ប្រុស​ ជា​អ្នក​រត់​ម៉ូតូឌុប​ ដោយ​ប្រើប្រាស់​កាំ​បិទ​ចាក់​យ៉ាង​សុះសាច់​ទៅ​លើ​ជន​រង​គ្រោះ​ កាលពី​ថ្ងៃ​ទី​ ២៧​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ក្នុង​បន្ទប់​លេខ​០៣​ នៃ​ផ្ទះសំណាក់​ ច​ន្ឋូ​ត្រជាក់ចិត្ត​ ស្ថិត​នៅ​ផ្លូវ​បេតុង​ ភូមិ​ឫស្សី​០២​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខ័​ណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ដើម្បី​ប្លន់​យក​ម៉ូតូ​ម៉ាក​ HONDA​ C125​ ព​ណ៎​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FL-9986​ និង​ចិ​ញ្ជៀ​ន​ ០១​វង់​។​

បច្ចុប្បន្ន​ ជន​ស័​ង្ស​យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ ជូន​ទៅ​នាយកដ្ឋាន​ជំនាញ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ និង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕​ សម្រួល​ដោយ​៖​ លោកស្រី​ វ​.​ទោ​ ជា​ សា​រ៉ាត់