មានរថយន្ត៤គ្រឿងក្រឡាប់ជាបន្តបន្ទាប់ មានរថយន្តដឹកទំនិញ ៣គ្រឿង ក្រឡាប់នៅក្នុងរាជធានីភ្នំពេញ និងរថយន្តលក្ខណៈគ្រួសារ ១គ្រឿងទៀត ក្រឡាប់ផ្ងារជេីង នៅខេត្តកំពង់ស្ពឺ
រាជធានីភ្នំពេញ ៖ រយៈពេល៦ម៉ោង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរថយន្ត៤គ្រឿងក្រឡាប់ជាបន្តបន្ទាប់ ក្នុងនោះមានរថយន្តដឹកទំនិញ៣គ្រឿង ក្រឡាប់នៅក្នុងរាជធានីភ្នំពេញ (តែមិនមានមនុស្សរងរបួសទេ) និងរថយន្តលក្ខណៈគ្រួសារមួយគ្រឿងទៀត ក្រឡាប់នៅខេត្តកំពង់ស្ពឺ បណ្ដាលឲ្យមានមនុស្សរងរបួស ត្រូវបានបញ្ជូនមកសង្គ្រោះនៅឯរាជធានីភ្នំពេញ ។
ករណីទី១- បុរសបើករថយន្តដឹកអង្ករ ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3F-0197 គេចពីរុឺម៉កដឹកទំនិញបណ្តាលអោយក្រឡាប់ផ្ងារជើងចាក់អង្ករពេញផ្លូវ សំណាងល្អមិនមានអ្នករងរបួស ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាម៣០ម៉ែត្រក្នុងភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រៃវែង និងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះដល់ ដោយពិនិត្យឃើញថា មិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋនិងឯកជននោះ ក៏អនុញាតិឲ្យម្ចាស់រថយន្ត ហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕
ករណីទី២- បុរសម្នាក់បើករថយន្ត LEXUS RX300 ដឹកប្រពន្ធនិងចៅស្រីម្នាក់ រេចង្កូតធ្លាក់ផ្លូវ ទៅបុកគំនរដី បណ្តាលឲ្យក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមានអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ហេតុការណ៍នេះនៅលើផ្លូវក្រាលកៅស៊ូ ភូមិក្រោលក្រសាំង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២:១៤នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ប្រភពព័ត៍មានឲ្យអោយក្រុមការងារហង្សតូចដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តមួយគ្រឿង ម៉ាកLuxes RX300 ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2AB-2371 បើកបរដោយឈ្មោះ ហ៊ិន សុឃីម ភេទប្រុស អាយុ៥២ឆ្នាំ ដឹកប្រពន្ធនិងចៅស្រីម្នាក់ដំបូងឡើយរថយន្តបើកបរពីទិសខាងលិច ទៅទិសខាងកើតលុះដល់ចំណុចកើតហេតុ បានរេចង្កូតធ្លាក់ផ្លូវ រួចទៅបុកគំនរដីខាងជើងផ្លូវ បណ្ដាលរថយន្តក្រឡាប់ រថយន្តខូចខាតស្ទើរទាំងស្រុង ចំពោះអ្នករងរបួសបញ្ជូនទៅ ទៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបសេដ្ឋ ធ្វើការអន្ដរាគមន៍ជួយសង្គ្រោះ ៕
ករណទី៣- បុរសបើករថយន្តដឹកទំនិញ ម៉ាក KIA ពណ៍ទឹកប៉ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 2N-9004 បានជ្រុលទៅបុកខឿនសួនច្បាររង្វង់មូលគួចកាណុង បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងតែម្ដង តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:៥៥នាទីរសៀល ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅចំណុចរង្វង់មូលគួចកាណុង (គល់ស្ពានជ្រោយចង្វារ-ត្រើយខាងលិច) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកចរាចរណ៍ដែលប្រចាំការគោលដៅក្បែរនោះ បានចុះជួយសម្រួលចរាចរណ៍ និងពិនិត្យមេីលហេីយ ដោយមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋនិងឯកជននោះ ក៏អនុញាតិឲ្យម្ចាស់រថយន្ត ហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕
ករណីទី៤- បុរសបើករថយន្តដឹកទំនិញ ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 2AI-4783 បេីកចូលផ្លូវក្រោមដី ខណៈយកចង្កូតនិងបន្ថែមល្បឿនឡេីងទួល ស្រាប់តែផ្ទុះកង់ក្រោយបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងតែម្ដង តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង០២:២០នាទីរសៀល ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅចំណុចផ្លូវកោងក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកេីតហេតុខាងលេី និងបានធ្វេីការរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះទៅពិនិត្យមេីលតេីការខូចខាតបន្តិចបន្តួចនោះ ខាងជំនាញត្រូវស្ទូចយកទៅរក្សាទុកនៅការិយាល័យ ដេីម្បីរង់ចាំការដោះស្រាយគ្នា ឬមួយអនុញាតិអោយស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕