ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា បានធ្វើការអប់រំនយោបាយចិត្តសាស្ត្រ ដល់សិក្ខាកាមជំនាញបើកបរយានយន្ត និងទោចក្រយានយន្ត
ព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ លោកឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការអប់រំនយោបាយចិត្តសាស្ត្រដល់សិក្ខាកាមវគ្គបណ្តុះបណ្ដាលនាយទាហានរង កងរាជអាវុធហត្ថជំនាន់ទី៤៦ ឆ្នាំទី០២ ជំនាញបើកបរយានយន្ត និងទោចក្រយានយន្ត។