ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយ ចុះសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺប្រចាំកាយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ ចាត់ឲ្យក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ លោកលោកវរសេនីយ៍ឯក ងួន សារុន អតីតយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ហើយកំពុងមានជំងឺប្រចាំកាយសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមមាន៖ ថវិកាចំនួន ១,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៦កេស ជាអំណោយសួរសុខទុក្ខផងដែរ៕