ប្អូនស្រី សួស ផល្លីន អាយុ ២២ឆ្នាំមានដុំសាច់នៅក្នុងមាត់ខាងឆ្វេងរបស់គាត់រយៈពេល ៣ឆ្នាំកន្លងមកហើយ មានទីលំនៅភូមិថ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនប្អូនស្រី មកទទួលការព្យាបាលបន្តដើម្បីវះកាត់មុខមាត់ ឆ្អឹងថ្គាម ផ្នែកជំងឺមាត់ធ្មេញ នៃមន្ទីពេទ្យមិត្តភាពខ្មែរ-សូរៀត ក្រុមគ្រូពេទ្យបានរកឃើញថាប្អូនស្រីមានដុំសាច់លើឆ្អឹងថ្គាមខាងឆ្វេង (Ameloblastoma on the left mandible) បន្ទាប់ពីទទួលបានការវះកាត់យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យខ្មែរ នឹងមានការសហការយ៉ាងល្អពីក្រុមគ្រូពេទ្យបរទេស ពេលនេះប្អូនស្រី បានជាសះស្បើយ និងបានអនុញ្ញាតអោយចេញទៅផ្ទះ និងបន្តការតាមដាន។ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅព្រមទាំងថ្លៃអាហារ ត្រូវបានទំនុកបម្រុង ថវិកាដោយផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

 

សូមបញ្ជាក់ថា៖ ប្អូនស្រីបានទទួលការព្យាបាលតាមរយៈបេសសកម្មរបស់ ក្រុមគ្រូពេទ្យ (TYDA) កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅស្ថិតនៅភូមិតានី សង្កាត់ រុនតាឯក ក្រុងរុនតាឯកតេជោសែនជ័យ ខេត្តសៀមរាប។