ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវមកលងកម្សាន្តតាមតំបន់រមណីយដ្ឋាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាង ៣ម៉ឺននាក់
ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សរុបប្រមាណ ៣២ ៣៥៨នាក់ ស្រីប្រមាណ ១៦ ៦៦៥នាក់ ភ្ញៀវបរទេសគ្មាន។
បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានភ្ញៀវសរុប ១៧៣ ១០៧នាក់ មានការថយចុះចំនួន ៨១,៣១% បើគិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នេះ។
ក្នុងនោះរួមមាន៖
– រមណីយដ្ឋានហ្លួងព្រះស្តេចកន មានភ្ញៀវសរុបប្រហែល ៣ ០០០នាក់
– រមណីយដ្ឋានទឹកធ្លាក់ហោងមានភ្ញៀវសរុបប្រហែល ៣ ២០០នាក់
– រមណីយដ្ឋាន ព្រះធាតុបាស្រីមានភ្ញៀវសរុបប្រហែល ៧ ៤៣០នាក់
– បុរីរដ្ឋបាលសាលាខេត្ត មានភ្ញៀវសរុបប្រហែល ៨ ៧១៨នាក់
– ភូមិនេសាទ(មាត់ឃ្មង់) មានភ្ញៀវសរុបប្រហែល ៣០០នាក់
– រមណីយដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុបប្រហែល ៨ ០០០នាក់
– រមណីយដ្ឋានតាសែដូងក្រអូប មានភ្ញៀវសរុបប្រហែល ៩៩០នាក់
– រមណីយដ្ឋានសួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង មានភ្ញៀវសរុបប្រហែល ៧២០នាក់។ នេះបើតាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។
ដោយឡែក មន្ទីរទេសចរណ៍ខេត្ត ក៏បានធ្វើការផ្សព្វផ្សាយសារាចរណែនាំលេខ០០៤ សរណន ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍ស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ហើយបានណែនាំឱ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ ហើយសរសេរតម្លៃ ឱ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន និងបានណែនាំឱ្យភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋាន ឱ្យពួកគាត់វេចខ្ចប់ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕