ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជូនដំណើរបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិតនិងអ្នកបើកបររថយន្តក្រុងដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តទូទាំងប្រទេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ…!
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ២០២៤នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអមដំណើរដោយលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង អមដំណើរ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង មន្ត្រីរាជការសាលាក្រុងលោកស្រី ឆាត សុខជា ចៅសង្កាត់ព្រះពន្លា ក្រុមប្រឹក្សាសង្កាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តប្រកបមុខរបរ និងបន្តការសិក្សា បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅទីតាំងចំណតរថយន្តថ្មី .. ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថាជាការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនរថយន្តក្រុងចំនួន៤៤៧ គ្រឿងទៅកាន់បណ្ដាខ រាជធានីខេត្តទាំង ២៥ ដើម្បីដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃនីឱកាសបុណ្យភ្ជុំបិណ្ឌឬបុណ្យចូលឆ្នាំជាដើម។
ហើយបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញ-បន្ទាយមានជ័យ និងបន្ទាយមានជ័យ-រាជធានីភ្នំពេញបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នេះ។
គួរបញ្ជាក់ផងដែរថា÷រថយន្តក្រុងចំនួន ៨០គ្រឿងត្រៀមចាំដឹកអ្នកដំណើរនៅទីតាំងចំណតរថយន្តថ្មី ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី២៩ ខែកញ្ញារហូតដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤នេះសូមបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិតដែលមានបំណងត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញសូមអញ្ជើញមកកាន់ទីតាំងខាងលើដើម្បីធ្វើដំណើរជាមួយនឹងរថយន្តក្រុងដោយឥតគិតថ្លៃ៕