ជនបរទេសម្នាក់ត្រូវបានប្រទះឃើញស្លាប់ទាំងអាក្រាតកាយ សង្ស័យលោតពីលើអាគារខុនដូបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់
ភ្នំពេញ ៖ នៅ យប់ ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៤ នៅអគារខុនដូយីហោPICASSO CITI GARDEN ហេីយធ្លាក់ចូលបរិវេណហាងយីហោ ហ៊ីណូគិ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១០សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពជនបរទេសម្នាក់ត្រូវបានគេប្រទះឃេីញស្លាប់ទាំងអាក្រាតកាយសង្ស័យលោតពីលើអគារខុនដូ ធ្លាក់ចូលមកក្នុងបរិវេណហាងមួយកន្លែងបណ្តាលឱ្យបែកក្បាលស្លាប់ ។
មុនពេលកេីតហេតុ រូបគាត់បានអង្គុយយាមហាងនេះ លុះមកដល់ម៉ោងកេីតហេតុ ក៏ស្រាប់តែឮសំឡេងធ្លាក់ឮក្ឌូក ខណៈនោះរូបគាត់មានការសង្ស័យក៏បានបេីកភ្លេីងដេីររកមេីល ក៏ស្រាប់តែប្រទះឃើញបុរសម្នាក់សង្ស័យជនជាតិបរទេស មានសភាពអាក្រាតកាយ បែកក្បាលហូរឈាម មិនដឹងថាស្លាប់ឬរស់នោះទេ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ី អោយមកពិនិត្យ តែនៅពេលក្រុមគ្រូពេទ្យមកដល់ ពិនិត្យឃើញថាជនរងគ្រោះបានដាក់ខ្យល់ស្លាប់បាត់ទៅហេីយ ។
ក្រោយមក កម្លាំងសមត្ថកិច្ចបានធ្វើការហ៊ុមព័ទ្ធខ្សែទៅតាំងកេីតហេតុនិងបានទាក់ទងទៅផ្នែកជំនាញចរាចរណ៍វិទ្យាសាស្ត្រនៃស្នងការដ្ឋានរាជធានីភ្នំពេញអោយមកពិនិត្យសពក៏ដូចជាទីតាំងកេីតហេតុផងដែរ។
ពាក់ពន្ធ័ហេតុការណ៍នេះផងដែរ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយលោតពីលើអគារ ជាន់ទីប៉ុន្មាននោះទេ ឬជាករណីអ្វីផ្សេងអោយប្រាកដនៅឡើយទេ ដោយផ្នែកជំនាញកំពុងតែធ្វើការស្រាវជ្រាវ ។ សពជនងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុករង់ចាំទាក់ទងសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕