បុរសម្នាក់គាស់ខារ៉ាបាវផឹកត្រូវ១កំប៉ុង បែរជាច្រលំលេបក្រវិលកំប៉ុងចូលក្នុងពោះ
ខេត្តកំពង់ចាម ៖ គាស់ខារ៉ាបាវផឹកត្រូវ១កំប៉ុងច្រលំលេបចូលពោះ
បងប្រុសម្នាក់ផឹកភេសជ្ជៈខារ៉ាបាវសុខៗ ត្រូវរង្វាន់១កំប៉ុង បែរជាច្រលំលេបទាំងក្រវិលកំប៉ុងចូលក្នុងពោះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពទ្យភ្លាមៗ សំណាងល្អក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ធ្វេីការជួយសង្គ្រោះបានទាន់ពេលវេលា និងរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ ។