សន្តិសុខកំសត់និងប្រពន្ធដែលទេីបសម្រាលកូនមិនគ្រប់ខែ មានជីវភាពក្រីក្រខ្វះខាត ទទួលអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន


រាជធានីភ្នំពេញ​ ៖ បុរសកំសត់ធ្វេីជាសន្តិសុខក្រុមហ៊ុន ប្រាក់ខែតិចតួចផ្គត់ផ្គង់គ្រួសារ ខ្វះមុខខ្វះក្រោយ ហេីយប្រពន្ធក៏សម្រាលកូន(មិនទាន់គ្រប់ខែ) ពុំមានលទ្ធភាពគ្រប់គ្រាន់ ដង្ហេីយសុំបងប្អូនសប្បុរសជនជួយឧបត្ថម្ភគាត់ផង ។

ដោយមេីលឃេីញពីភាពខ្វះខាត និងមានការអាណិតអាសូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រខ្វះខាតជួបការលំបាក នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

តាមរយៈក្រុមការងារមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានលោកវរសេនីយ៍ឯក សាន់ ដេត និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា បានយកទៅប្រគល់ជូនលោក សួន សុភក្រ្តា មុខរបរសន្តិសុខ និងប្រពន្ធឈ្មោះ ប៉េង ឆាតដា កំពុងសម្រាលកូន(មិនទាន់គ្រប់ខែ) នៅមន្ទីរពេទ្យតេជោសន្តិភាព និងស្នាក់នៅបន្ទប់ជួល ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

អំណោយរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកដោះគោ រួមទាំងថវិការចំនួន១លានរៀល ។

ប្អូនប្រុសជាសន្តិសុខ និងប្រពន្ធ រួមទាំងក្រុមគ្រួសារ មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងលើកម្រាមដៃដប់សំពះអរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៍ដូចអរគុណដល់ឯកឧត្តម ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងដ្ឋានការនគរបាលជាតិ និងក្រុមការងារទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការ​ គឺអាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ និងមានសុខភាពល្អ ជោគជ័យរាល់ភារកិច្ច ដើម្បីជាម្លប់ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ៕ ដោយបងម៉េង៚