រថយន្ត PRIUS បុករបាំងថ្មលាន់ឮដូចរន្ទះ! ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះបឋមសិនដែរ មុនរថយន្តសង្គ្រោះមកដល់ តែជាអកុសលស្ត្រីជាអ្នករួមដំណើរបានស្លាប់ទៅហើយ!
រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់(ជាអ្នករួមដំណើរ)បានស្លា.ប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបុរសជនជាតិចិនម្នាក់ទៀតជាអ្នកបើកបរ រថយន្ត TOYOTA PRIUS ទៅបុកផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរួញខ្ទេចមួយកំណាត់មុខ
និងផ្ទុះបែកពោងការពារសុវត្ថិភាពក្នុងរថយន្ត ភ្លាមៗគេឃើញបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាជួយសង្គ្រោះស្ត្រីជនជាតិចិនជាអ្នករួមដំណើរនោះមកខាងក្រៅ និងបានទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកពិនិត្យមើលភ្លាមៗដែរ តែសង្ស័យមិនបានពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ ទើបណ្ដាលឲ្យស្ត្រីជាអ្នករួមដំណេីរជាមួយរងរបួស រហូតដល់ថ្នាក់បាត់បង់ជីវិតដូច្នេះ រីឯបុរសជនជាតិចិនជាអ្នកបើកបរមិនមានរបួសអ្វីនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង០២:០២នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅត្រង់ចំណុចស្តុបBS លើផ្លូវព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្ត TOYOTA PRIUS ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AL-0200 បើកបរដោយបុរសបរទេសជនជាតិចិន និងស្ត្រីដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ទៀត ជាអ្នករួមដំណើរជាមួយ ៕