ឯកឧត្តម កើត រឹទ្ធ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាជាការបន្ថែមលើការយន្តការដែលមានស្រាប់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣
ឯកឧត្តម កើត រឹទ្ធ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាជាការបន្ថែមលើការយន្តការដែលមានស្រាប់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣ ៤
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងយុត្តិធម៌ បានលើកឡើងថា ព្រះរាក្រឹត្យស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការរៀបចំឡើងក្នុងគោលបំណងឲ្យមានយន្តការថ្នាក់ជាតិមួយសម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាបន្ថែមលើការយន្តការដែលមានស្រាប់។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៧តុលា ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តម កើត រឹទ្ធ បានបញ្ជាក់ថា ការបង្កើតយន្តការថ្នាក់ជាតិនេះដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធភាព និងនិរន្តរភាពក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងបំណងបង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចសម្រេចបាននូវបរិយាកាសសន្តិភាពនិយម ភាពសុខដុមរមនាមួយនៅក្នុងសង្គម ជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមតុលាការ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលត្រូវបង្កើតឡើង ដោយព្រះរាជក្រឹត្យនេះជាយន្តការថ្មីដែលបំពេញបន្ថែម ទៅលើយន្តការដែលមានស្រាប់។អាជ្ញាធរថ្មីនេះមិនជំនួសឲ្យយន្តការដែលមានស្រាប់នោះទេ ហើយយន្តការដែលមានស្រាប់នៅតែអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដដែល ប៉ុន្តែយន្តការថ្មីនេះ នឹងផ្ដល់ការគាំទ្រខាងផ្នែកបច្ចេកទេស និងផ្ដល់កិច្ចសហប្រតិបត្តិការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានាសំដៅលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយប្រើវិធានសម្រស់សម្រួលផ្សះផ្សារវិវាទ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា អំពីមូលដ្ឋានសេចក្ដីព្រាងព្រះរាជក្រឹត្យនេះដោយផ្អែកលើមូលដ្ឋានចំនួន៣ គឺមូលដ្ឋានផ្អែកលើគោលនយោបាយមូលដ្ឋានផ្អែកលើច្បាប់និងមូលដ្ឋានផ្អែកលើសង្គម។
ផ្អែកតាមយុទ្ធសាស្ត្របញ្ចាកោនដំណាក់កាលទីមួយសម្រាប់ទី៧នៃរដ្ឋសភា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបានបន្តចាត់ទុកការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅតែជាអទិភាពមួយដ៏សំខាន់របស់ខ្លួនសំដៅពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ក្នុងចក្ខុវិស័យ ដើម្បីពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គមដែលជាកត្តាសំខាន់ និងចាំបាច់ក្នុងការរួមចំណែកធានាការថែរក្សាស្ថេរភាពសង្គមសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ហើយយន្តការសម្របសម្រួលនិងផ្សះផ្សារវិវាទទាំងក្នុងប្រព័ន្ធតុលាការទាំងក្រៅប្រព័ន្ធតុលាការសំដៅលើកកម្ពស់ប្រសិទ្ធភាពភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បង្ខិតការដោះស្រាយវិវាទដែលមានលក្ខណៈងាយស្រួលនិងសម្បូរបែបឲ្យនៅជិតប្រជាពលរដ្ឋ និងធានាបាននូវបរិយាកាស សន្តិភាពនិយម និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ៕