ក្ដៅៗ! ប.ស.ស ស្រាយបំភ្លឺច្បាស់ៗករណីភាន់ច្រឡំបុរសអស់បុណ្យលើម៉ូតូកងបី មិនមែនប្រើប័ណ្ណ ប.ស.ស
បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ បានចេញសេចក្តីបំភ្លឺ ស្តីពីការផ្សព្វផ្សាយព័ត៌មានរបស់បណ្តាញព័ត៌មានមួយចំនួន ដែលមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់ ដែលបង្កឱ្យមានការភាន់ច្រឡំថា ជនរងគ្រោះ ឈ្មោះ ម៉ៅ ហេង ដែលស្លាប់យ៉ាងអាណោចអាធមនៅលើម៉ូតូកង់បី ថាបានប្រើប្រាស់ប័ណ្ណ ប.ស.ស.។
បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថា តាមការស្រាវជ្រាវពីគ្រួសារជនរងគ្រោះ និងភាគីពាក់ព័ន្ធបង្ហាញឱ្យឃើញថា ជនរងគ្រោះ បានប្រើប្រាស់នោះ មិនមែនជាប័ណ្ណ ប.ស.ស. ទេ។
ឆ្លើយតបចំពោះបញ្ហានេះ ដើម្បីកុំឱ្យសាធារណជនបន្តការភាន់ច្រឡំតទៅទៀត បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ៖
១. ប្រភេទប័ណ្ណពណ៌ស្វាយ ដែលជនរងគ្រោះកាន់គឺជាប័ណ្ណមូលនិធិសមធម៌សុខាភិបាល ពុំមែនជាប័ណ្ណសមាជិក ប.ស.ស. ទេ។ ចំពោះការបែងចែករវាងប្រភេទប័ណ្ណសមាជិក ប.ស.ស.និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល សូមពិនិត្យរូបភាពខាងក្រោមខ្លឹមសារនៃសេចក្ដីបំភ្លឺនេះ។
២. ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស កើតថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៧០ មាន តួនាទីជាសមាជិកភូមិ ១៦ សង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តួនាទីជាសមាជិក ភូមិរបស់ជនរងគ្រោះ គឺជាកម្មវត្ថុនៃការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ ទន្ទឹមនឹងនេះ បេឡាជាតិសន្តិសុខសង្គម ក៏សូមចូលរួមសោកស្ដាយជាមួយគ្រួសារនៃសពចំពោះការបាត់បង់លោក ម៉ៅ ហេង ផងដែរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖