ក្ដៅៗ! ក្រោយព្យាយាមនៅស្ងៀម មិនតបត និងអតីតប្រពន្ធនិយាយ ហ្សូណូ និងធ្វើតាមផ្លូវច្បាប់
កម្សាន្ដ៖ ជឿជាក់ថា ប្រិយមិត្ត អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវគ្រួសាររបស់ តារាចម្រៀងប្រុសលំដាប់ប្រទេស ដ៏ល្បីល្បាញមួយរូប របស់ផលិតកម្មរស្មីហង្សមាស គឺលោក ហ្សូណូ ដែលកាលពីថ្មីៗនេះ លោកត្រូវបានអតីតភរិយារបស់លោក គាស់កកាយ រឿងបញ្ហាបែកបាក់គ្រួសារ របស់លោកពេញបណ្ដាញសង្គម។
ជាក់ស្ដែង បើទោះបីអតីតភរិយារបស់លោក អ្នកនាង ចាន់ សុផានី បង្ហោះ ឬផ្ដល់នូវកិច្ចសម្ភាស ទាំងទឹកភ្នែក និយាយ បកអាក្រាតលោក បែបណាក៏ដោយ តែបែរមកតារាចម្រៀងប្រុសរូបនេះវិញ នៅក្នុងភាពស្ងៀមស្ងាត់ រក្សាជំហរ ព្យាយាមមិនតបត ជាមួយរឿងគ្រួសារ ដែលបានផ្ទុះឡើង ពេញបណ្ដាញអ៊ីនធើណេតក៏ដោយចុះ លោកនៅតែបំពេញជាមួយការងាររបស់លោក ជាធម្មតាផងដែរ។
ដោយឡែក ក្រោយអត់ទ្រាំ ស្ងៀមស្ងាត់ មិនតបត គ្រប់រឿងរ៉ាវទាំងអស់ ដែលបានកើតឡើងកន្លងមក ដោយតារាប្រុសរូបនេះបាននិយាយវិញបែបនេះថា៖ «សម្ដីអីក៏ដោយកុំឲ្យមុសាពេក ត្រូវចាំណាស់ ថ្ងៃក្រោយបើគេដឹងរឿងហ្នឹង អ្នកដែលខុសគឺយើង អ្នកដែលគេស្អប់គឺយើង ខ្ញុំព្យាយាមស្ងប់ស្ងាត់មែនទែន ដោយសារអីខ្ញុំអាណិត ខ្ញុំអាណិតប៉ះពាល់សតិអារម្មណ៍ដល់ក្មេង ខ្ញុំអត់ចង់ឲ្យមានរឿងនេះកើតឡើងទេ រហូតមកដល់ពេលឥឡូវ ថ្មីៗនេះនៅតែមកទៀត ខ្ញុំអត់យល់ថាមូលហេតុអី រឿងនេះក៏ខ្ញុំនៅតែមិនតបត ប៉ុន្ដែខ្ញុំនឹងតបតទៅតាមផ្លូវច្បាប់ ដែលខ្ញុំធ្វើឲ្យចប់តែម្ដង»។
លើសពីនេះ តារាប្រុសរូបនេះ បានបន្ដទៀតថា «ខ្ញុំមិនធ្វើក៏ឪពុកម្ដាយបងប្អូនរបស់ខ្ញុំមិន គាត់សុខចិត្តដែរ ១០ឆ្នាំជាងមកហើយតែងតែចឹង ដដែលៗ ឲ្យប៉ុន្មានក៏មិនគ្រប់ៗគិតយ៉ាងមិច ដូច្នេះរឿងនេះ ខ្ញុំសូមបញ្ចប់ត្រឹមនេះ ហើយខ្ញុំនឹងប្រាប់ទៅវិញថា ផ្លូវច្បាប់មាន» ដោយតារាចម្រៀងប្រុសលោក ហ្សូណូ បានចូលរួមផ្ដល់បទសម្ភាស នៅក្នុងកម្មវិធី (អ្នកជិតខាង)៕
ប្រភពវីដេអូ៖ អ្នកជិតខាង-The Neighbor
សូមទស្សនារូបភាពខាងក្រោម៖