ទុស្សេខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅអរិយក្សត្រ
ខេត្តកណ្តាល៖ ហេតុការណ៍នេះបានកើតឡើងនៅវេលា
ម៉ោង០២ៈ៣០នាទីរសៀល ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវជាតិ លេខ៣៨០Aភូមិ,ឃុំអរិយក្សត្រ ស្រុកល្វាឯម
ខេត្ត កណ្តាល ។
ម្ចាស់ផ្ទះ ឈ្មោះឯម ឈឹម តែបានឲឈ្មោះគៀត ដាវីន រស់នៅ ។
ផ្ទះដែលឆេះសង់អំពីឈើ ប្រក់ក្បឿងខាងក្រោម ថ្មបេតុង ខាងក្រោយថ្ម១កាត់មានពីខ្នង បានឆេះផ្ទះឈើអស់ទាំងស្រុង តែមិនបណ្តាលឲគ្រោះថ្នាក់ដល់មនុស្ស និងមិនបណ្តាឲឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ដោយមានកម្លាំងនគរបាលនិងរថយន្តពន្លត់អគ្គីភ័យប្រជាពលរដ្ឋជួយពន្លត់ទាន់ពេល ។
សមត្ថកិច្ចបានអោយដឹងថាមូលហេតុដែលបណ្ដាលឲ្យឆាបឆេះនោះ គឺដោយសារទុសេខ្សែភ្លើង៕