ក្រោយត្រូវបានមហាជនរិះគន់ និងបង្ហាញពីការមិនពេញចិត្តជាខ្លាំង ចំពោះការនិយាយ ដៀ.លអ្នកក្រស្រាប់តែម្ចាស់ខ្លួន ចេញមកបកស្រាយ

ភ្នំពេញ៖ ជឿជាក់ថាថ្មីៗនេះ មហាជនជាច្រើន កំពុងតែតាមដាន និងមានប្រតិកម្មយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ស្រ្តីម្នាក់ នៅលើបណ្ដាញសង្គម ដែលហាក់មើលទៅដូចកំពុងតែមើលងា.យចំពោះអ្នកក្រ ដែលការលើកឡើងនេះ ទទួលបានការមិនពេញចិត្តជាខ្លាំងទៀតផង។

ដោយឡែក បន្ទាប់ពីទទួលបានការរិះគន់ជាច្រើននោះ បុគ្គលរូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Tang Gechlieng បានធ្វើការរៀបរាប់ និងបកស្រាយយ៉ាងដូច្នេះថា

តោះស្តាប់វិដេអូរពេញ ស្តាប់អោយចប់ ស្តាប់ដោយស្មារតីចង់រីកចំរើន, អ្នកវិជ្ជមាន ស្តាប់រឿងអវិជ្ជាមាន ក៏ទៅជាវិជ្ជមាន តែ អ្នកអវិជ្ជាមាន ស្តាប់រឿងវិជ្ជមាន ក៏ចេញអវិជ្ជមានដែរបងប្អូនអើយ ឈប់វែកញែកទៅ , ខ្ញុំមិនអីទេ អគុណណាស់មានមនុស្សជាច្រើនបានផ្ញើរសារ ផង ផុសផងការពារខ្ញុំផង , លើកទឹកចិត្តខ្ញុំ ខ្ញុំពិតជារំភើបណាស់ នូវក្តីបារម្មណ៍ និងក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នាមានចំពោះខ្ញុំខ្ញុំសុខកាយ សប្បាយចិត្តជាធម្មតាទេ , ព្រោះខ្ញុំមិនដែលមេើលងាយអ្នកក្រផង , ខ្ញុំក៏ជាកូនអ្នកក្រ ( ម្តាយ ឪពុកខ្ញុំក៏ចេញពីបាតដៃទទេរដែរ ) ហើយខ្ញុំក៏ធ្លាប់ក្រ ( ក្រចំណេះ) , ដោយសារតែក្រនឹងហើយ ទើបខ្ញុំខំ , អគុណភាពក្រ អគុណ អ្នកកំដរខ្ញុំក្រ តែទាំងនោះគ្រាន់តែជារឿងអតីតកាល ។បច្ចុប្បន្ន ខ្ញុំរកស៊ីមានបានតិចតួច ខ្ញុំចេះដឹងគុណ ខ្ញុំចេះចេញជួយអ្នកដែលគាត់ខ្វះខាត ព្រោះខ្ញុំដឹងថាវាលំបាកយ៉ាងណា, ខ្ញុំដឹងថា ខ្ញុំបានធ្វើរឿងជាច្រើន ខ្ញុំបានដឹកនាំគេធ្វើទានជាច្រើន ហើយខ្ញុំក៏ដឹងថា fan ជាច្រើនរបស់ខ្ញុំ ក៏ជាអ្នកអត់ដែរ ខ្ញុំស្រឡាញ់ពួកគាត់ ខ្ញុំលើទឹកចិត្តពួកគាត់ ពួកគាត់ក៏ស្រឡាញ់ខ្ញុំ។អគុណការយកចិត្តទុកដាក់ដែលបងប្អូនទាំងអស់បានផ្ញើរសារមកខ្ញុំ ចង់ប្រាប់ថា : ធម្មព្រះស្តាប់ចូលតែអ្នកមានសីល ឬ អ្នកដែលគាត់មានចិត្តបុណ្យតែប៉ុណ្ណោះ ។
តោះបន្តបេសកម្មជួយជាតិ និង ជួយសង្គមរបស់យើង ជាមួយខ្ញុំទៀត , ជាតិយើង និង សង្គមយើង ត្រូវការមនុស្សដូចពួកយើង។

 

Tang Gechlieng

យ៉ាងណាមិញ ក្រោយពីបានចេញមកបកស្រាយបែបនេះហើយនោះ បណ្ដាមហាជនមួយចំនួន ក៏មានការលើកឡើង ពីចំណុចល្អរបស់បុគ្គលរូបនេះ និងកុំលើកឡើងតែមួយផ្នែកតូច ដែលបានបង្ហាញនៅក្នុងវីដេអូ ដែលមានជាហេតុធ្វើឲ្យមានការមិនពេញចិត្តពីអ្នកលេងបណ្ដាញសង្គមជាច្រើន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម