បន្ទាប់ពីទទួលរងការរិះគន់ មិនសំចៃមាត់ហើយ ឯម រៀម ប្រៀបដូចជាមនុស្សបាក់ទឹកចិត្តអ៊ីចឹង

ភ្នំពេញ៖ មហាជនស្ទើតែមួយប្រទេស បាននាំគ្នារិះធ្ងន់យ៉ាងធ្ងន់ធ្ងរ មកលើអ្នកជំនាញច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗមួយរូបគឺលោក ឯម រៀម។ លោកត្រូវបានរងការ ស្ដីបន្ទោសយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ដោយសារតែលោកបានច្នៃម៉ូតសម្លៀកបំពាក់របស់លោក ដែលសម្រាប់ពាក់ចូលរួមកម្មវិធី PMA ២០២៣ ដែលកន្លងទៅកាលពីថ្មីៗនេះ ដោយសម្លៀកបំពាក់របស់លោក ជាម៉ូតបែបបញ្ចេញសាច់ដើមទ្រូង និងខ្លីខាងក្រោមផងដែល។

ដោយឡែក ក្រោយឃើញបែបនេះហើយ អ្នកលេងបណ្ដាញសង្គមជាច្រើនស្ទើតែមួយប្រទេស បានបញ្ចេញមតិប្រតិកម្ម មិនពេញចិត្តជាខ្លាំង ទៅលើកំពូលអ្នកច្នៃម៉ូតរូបនេះ យ៉ាងចាស់ដៃ និងមិនសំចៃមាត់ចំពោះលោក។ មិនត្រឹមតែប៉ុណ្ណោះ មានមតិភាគច្រើន ជេស្ដី ប្រមាថ មកកាន់រូបលោកជាខ្លាំង ថាជាការធ្វើឲ្យប៉ះពាក់ទៅដល់ វប្បធម៌ មិនសមរម្យ និងភ្លេចមើលពីតម្លៃនៃ​ មរតក​ វប្បធម៌​ដ៏ល្អ​របស់ដូនតា​ ។ ទើធ្វើឲ្យលោក មានអារម្មណ៍ប្រៀបដូចជាមនុស្សបាក់ទឹកចិត្ត និងមានការព្រួយបារម្ភ ចំពោះរឿងដែលបានកើតឡើង ទាំងដែលលោកបានចេញវីដេអូ ដោយគ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះ ថែមទាំងមានទឹកភ្នែករលីងរលោងទៀតផង។

ជាក់ស្ដែង បើទោះបីមានមតិរិះគន់មកលើលោក ឯម រៀម ខ្លាំងប៉ុណ្ណា ក៏នៅមានមតិយល់ស្រប លើកទឹកចិត្តមកកាន់រូបលោកជាច្រើនផងដែល។ លើសពីនេះ ចំពោះមតិមួយចំនួនយល់ឃើញថា នេះគឺជាសិល្បៈនៃការកែច្នៃម៉ូតដោយការគិត ស្រមើស្រមៃ និងជាចំណង់ចំណូលចិត្ត ដែលម៉្យាងទៀតគេហៅថា Fashion តែប៉ុណ្ណោះ ហើយក៏សូមឲ្យលោកតស៊ូបន្ដនៅជំនាញរបស់លោកមួយនេះតទៅមុខទៀត។

សូមទស្សនារូបភាពខាងក្រោម៖