ជំទាវឧកញ៉ា ទ្រី ដាណា នឹងរៀបចំកម្មវិធីសង្ក្រាន្តមួយ ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ
នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ជំទាវឧកញ៉ា ទ្រី ដាណា នឹងរៀបចំកម្មវិធីសង្ក្រាន្តមួយ ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។ ក្នុងកម្មវិធីសង្រាន្តដែលនឹងត្រៀមបង្ហាញនោះដែរ បើតាមការឱ្យដឹងគឺមាននូវការបង្ហាញសិល្បៈ វប្បធម៌ខ្មែរគ្រប់ទម្រង់ និង សម័យកាល មានទាំងការប្រគំតន្ត្រី និង មានស្តង់លក់ផលិតផល ព្រមទាំងអាហារជាច្រើនថែមទៀតផង។
យ៉ាងណាមិញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ ជំទាវឧកញ៉ា ទ្រី ដាណា និង ក្រុមការងាររៀបចំកម្មវិធីបានរៀបចំកម្មវិធីក្រុងពាលីកម្មវិធីសង្ក្រាន្តនោះ ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ជាច្រើនរួមមានកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តារាសម្តែង លោក សេង មង្គល កញ្ញា ពេជ្រ ចរណៃ លោក ថមមី លោក ឆឹម សក្កដា លោក ឡៅ បញ្ញា និង សិល្បករ សិល្បការិនី ព្រមទាំងកីឡាករគុនខ្មែរជាច្រើនរូបទៀត។
ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងនូវការតុបតែងលម្អខ្លួនរបស់តារាប្រុសស្រីនូវឈុតសម្លៀកពាក់បុរាណ និង គ្រឿងអលង្ការយ៉ាងប្រណីតៗ ដោយម្នាក់ពិតជាស្រស់ស្អាត និង សង្ហាខ្លាំងណាស់៕