ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងចាប់ពីស្អែក កម្ពុជាមានតំបន់ខ្លះអាចភ្លៀង តំបន់ខ្លះទៀតអាចក្ដៅហើយស្ងួត

ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ ឱ្យបានដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

 

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C

– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C

– ធាតុអាកាសក្តៅហើយស្ងួត។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕

សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម ៖