មិនទុកយូរ! គូម៉ា ចេញមុខបកស្រាយភ្លាមៗ ក្រោយអ្នកលេងបណ្ដាញសង្គមរិះគន់លោកមិនជួយក្រុមការងារពេលធ្លាក់ពីលើឆាក

ភ្នំពេញ៖ មហាជនដែលបានទៅទស្សនាផ្ទាល់ ការប្រគុំតន្រ្ដី Ganzberg កាលពីម្សិលមិញនៅឯខេត្តបាត់ដំបង វគ្គតារាចម្រៀប្រុស សម្លេងធ្ងន់ ផ្អែម គឺលោក គូម៉ា ឡើងបកស្រាយចម្រៀងនោះ មានហេតុការមួយកើតឡើង ដោយក្រុមការងារដែរជាអ្នក​កាន់កាមេរ៉ាថតសកម្មភាពពេលលោកកំពុងតែ​ច្រៀង ក្រុមការងារម្នាក់នោះបានថយក្រោយភ្លេចខ្លួនធ្លាក់ពីលើឆាកតែម្ដង ពេលនោះដែលគេសង្កេតឃើញថាតារាចម្រៀងប្រុសរូបនេះមិនបានបញ្ឈប់ការបកស្រាយច្រៀងរបស់លោកទេ គាត់បន្ដច្រៀងដូចជាគ្មានរឿងអ្វីកើតឡើងសោះ។

ដោយឡែក មានទស្សនិកជនដែលទៅទស្សនាផ្ទាល់ថតជាប់សកម្មភាពនោះ​ រួចបានបង្ហោះជាសាធារណៈនៅក្នុងបណ្ដាញសង្គម TIKTOK និងមានអ្នកលេងបណ្ដាញសង្គមជាច្រើនអ្នកចូលទៅផ្ដល់មតិរិះគន់​ មិនពេញចិត្តទាល់តែសោះសម្រាប់ការមិនខ្វាយខ្វល់ពីតារាចម្រៀងប្រុសនេះ។

មានមតិជាច្រើនបានលើកឡើងមកថា៖ ​ហេតុមានជាឃើញក្រុមការងារធ្លាក់ពីលើឆាកហើយមិនព្រមជួយគាត់? ហេតុអ្វីមិនឈប់ច្រៀងហើយទៅជួយលើគាត់សិនទៅ?

 

អ្នកលេងបណ្ដាញសង្គម

យ៉ាងណាមិញ ក្រោយបានឃើញមតិរិះគន់ពីមហាជនជាច្រើន ​តារាចម្រៀប្រុសរូបនេះបានបកស្រាយយ៉ាងមានហេតុផលមកថា៖

«នៅពេលដែលខ្ញុំបានឃើញបងប្អូនរិះគន់មកកាន់រូប ខ្ញុំបែបនេះបានទើបឲ្យខ្ញុំសប្បាយចិត្តរីករាយខ្លាំងមែនទែន ព្រោះតែមតិរបស់ពួកគាត់គឺបានបង្កប់ដោយក្ដីស្រឡាញ់ ភាពចង់ជួយ នៅពេលដែលក្រុមការងារធ្លាក់នៅក្នុងស្ថានភាពបែបនេះ។ លោកបានបន្ថែមទៀតថា នៅក្នុងការប្រគុំតន្រ្ដីកាលពីយប់មិញនេះ ពេលដែលក្រុមការងារធ្លាក់ពីលើឆាកភ្លាម គឺអារម្មណ៍របស់ខ្ញុំច្របូកច្របល់ខ្លាំងមែនទែន ប៉ុន្ដែនៅពេលដែលគាត់ធ្លាក់ពីលើឆាកភ្លាមមានបងប្អូនក្រុមការងារពួកគាត់ស្ទុះមកជួយលើកគាត់ភ្លាមតែម្ដង ហើយការប្រគុំតន្រ្ដីកាលពីយប់មិញ ជាការប្រគុំតន្រ្ដីផ្សាយផ្ទាល់ចឹងក្រុមការងារក៏គាត់ឲ្យជាសញ្ញាបន្ដការច្រើនតទៅទៀត»។

 

គូម៉ា

គួរបញ្ជាក់ផងដែលថា នៅពេលដែលលោក គូម៉ា ច្រៀងចប់លោកបានសំដៅទៅកាន់ស្ទង់ក្រុមការងារកំពុងតែសម្រាក ហើយលោកក៏បានសួរសុខទុក្ខ សួរថាយ៉ាងមិញទៅហើយត្រូវកន្លែងណាខ្លះ? ក្រុមការងារដែលធ្លាក់ឆាកតបវិញថា៖ នៅឈឺត្រង់ចង្កេះ និងបែកបបូរមាត់ ហើយតារាចម្រៀងប្រុសរូបនេះ ក៏បាននិយាយលើកទឹកចិត្ដដល់គាត់ និងបានជូនជាថវិកាមួយចំនួនដល់គាត់ផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖