ឪពុករបស់ វណ្ណដា នៅតែមិនចោលអាជីព មុខរបរជាអ្នកកោសដូងនោះទេ ទោះមានកូនប្រុសជាតារាចម្រៀងលំដាប់ពិភពលោកក៏ដោយ
កម្សាន្ដ៖ លោក វណ្ណដា គឺជាតារាចម្រៀងរ៉េបវ័យក្មេងមួយរូបដែលមានប្រជាប្រិយភាព ភាពល្បីល្បាញខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើនសន្ធឹកសន្ធាប់ ទាំងក្នុងស្រុកនឹងក្រៅស្រុកផងដែល។ តារារ៉េបវ័យក្មេងមាន រូបសម្បត្តិសង្ហា ញញឹមស្រស់មានមន្ដស្នេហ៏ រូបនេះគឺមានការតស៊ូខ្លាំងណាស់ទម្រាំមានថ្ងៃនេះ លោកកើតក្នុងគ្រួសារក្រីក្រ តែលោកមិនដែលតូចចិត្ត ឬក៏អន់ចិត្តនោះទេ លោកជាក្មេងប្រុសម្នាក់ឧស្សាហ៍ព្យាយាម ដោយតាំងពីដើមមកគ្រួសាររបស់លោកប្រកបមុខរបរជាអ្នកកោសដូង ដើម្បីផ្គត់ផ្គង់ជីវភាព នៅឯផ្សារលើកំពង់សោម។
យ៉ាងណាមិញ លោក វណ្ណដា ដោយដើរតាមក្ដីស្រមៃចង់ក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា លោកបានសូមគ្រួសារធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីសម្រេចក្ដីស្រមៃជាតារាចម្រៀង ដោយមានឪពុកជាកម្លាំងចិត្តពិសេសគាត់បានជូនលោកឡើងឡានទៅភ្នំពេញ ហើយមិនយូរប៉ុន្មានលោកក៏បានក្លាយជាតារាចម្រៀងម្នាក់ដ៏មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ដែលតែងតែនាំយកវប្បធម៌ អរិយធម៌ ដាក់ចូលក្នុងបទចម្រៀង ឲ្យពិភពលោកបានស្គាល់ពីអត្តសញ្ញាណខ្មែរទៀតផង។
លើសពីនេះ បើទោះបីមានកូនប្រុសជាតារាចម្រៀងដែលល្បីល្បាញខ្លាំងយ៉ាងណាក៏ដោយ តែឪពុករបស់តារាសម្រៀងប្រុសលំដាប់ពិភពលោករូបនេះ នៅតែបន្ដមុខរបរជាអ្នកកោសដូងដដែល ទោះកូនប្រុសធ្លាប់ប្រាប់ឲ្យឪពុកឈប់ប្រកបរបរនេះក៏ដោយ មិនចង់ឃើញឪពុកម្ដាយហត់នឿយតទៅទៀត តែឪពុកនៅតែបន្ដរបរនេះ ដោយឪពុកលោកបាននិយាយថា៖
សូមទស្សនារូបភាពខាងក្រោម៖