រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃ នៃការធ្វើលិខិតឆ្លងដែនឡើងវិញ
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងពិចារណានូវតម្លៃសម្រាប់ការធ្វើលិខិតឆ្លងដែន ដើម្បីឱ្យមានតម្លៃសមស្របណាមួយ ព្រោះមានប្រជាពលរដ្ឋបានត្អូញត្អែរថា មានតម្លៃថ្លៃពេក នេះបើតាមការចេញផ្សាយផេកផ្លូវការរបស់ ក្រសួងព័ត៌មាន។
ចំពោះការលើកឡើង ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវជំរុញប្រជាពលរដ្ឋរបស់ខ្លួនមកធ្វើអត្តសញ្ញាណបណ្ណថ្មី ដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាល បានចំណាយទុនយ៉ាងច្រើន ដើម្បីផលិតអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋខ្មែរ។បើយោងតាមអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្ន តម្លៃសេវានៃការធ្វើលិខិតឆ្លងដែនធម្មតា ដែលប្រើសេវារយៈពេល ២០ថ្ងៃ ត្រូវបង់ថ្លៃ ១០០ ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃ មានតម្លៃ ១៥០ដុល្លារ។ ដោយឡែកសេវារយៈពេល ១ថ្ងៃ ត្រូវបង់ថ្លៃ ២០០ដុល្លារ៕
ប្រភព៖ ក្រសួងព័ត៌មាន