ឥលូវម្ដាយខាងប្រុសបកស្រាយច្បាស់ហើយ អំពីទំនាក់ទំនង រ៉េត ស៊ូហ្សាណា និង សុវត្ថិ មុន្នីនាគ

ភ្នំពេញ៖ កាលពីថ្មីៗនេះ​ភរិយារបស់ឧកញ៉ា ព្រាប សុវត្ថិ រូបនេះ បានចេញមុខលាតត្រដាង ទៅនឹង ពាក្យចចាមអារ៉ាម រវាងកូនប្រុសទី ២ និង រ៉េត ស៊ូហ្សូណា កំពុងតែមានទំនាក់ទំនងស្នេហា ក្រោយបែកធ្លាយរូបភាពយ៉ាងសិ្នទ្ធស្នាលរបស់អ្នកទាំងពីរ។

យ៉ាងណាមិញ តាមរយៈការនបង្ហោញវីដេអូនោះ អ្នកម្តាយកូន ៣ រូបនេះ បានលើកឡើង បកស្រាយថា អ្នកទាំងពីរ គ្រាន់តែមិត្តប៉ុណ្ណោះ ថែមទាំងបានសង្កត់ធ្ងន់ទៀត ការបកស្រាយនេះ នឹងកុំឱ្យមហាជនមានការយល់ច្រឡំតទៅទៀត។

គួររំលេកផងដែរថា មួយរយៈចុងក្រោយនេះ អ្នកនិយមលេងអ៉ីនធឺណែត បានធ្វើការលើកជាប្រធានបទ ទៅនឹងតារាប្រុសស្រីវ័យក្មេងទាំងពីរដួងនេះ ថាពួកគេកំពុងតែមានទំនាក់ទំនងស្នេហា ហេតុដូច្នេះ បានធ្វើឲ្យ ម្តាយខាងប្រុស ចេញមុខភ្លាមៗ ស្រាយមន្ទិលសង្ស័យ តែម្តងទៅ៕

សូមទស្សនាវីដេអូខាងក្រោម៖

@miemie7777

បកស្រាយច្បាស់ៗជូនបងប្អូន… សូមកុំមានការយល់ច្រលំយូរពេក☺️🥰❤️

♬ original sound – Sreymom Sovath-ស្រីមុំ សុវត្ថិ – Sreymom Sovath-ស្រីមុំ សុវត្ថិ