អបអរសាទរ! រ៉ាឌី ភានុមា ដែលជោគជ័យទាំងផ្នែកសញ្ញាបត្រ និងគម្រោងវិស្វកម្មឌីហ្សាញ

ភ្នំពេញ៖ កាលពីថ្មី​ៗ នេះ មានការបង្ហោះគួរឲ្យចាប់អារម្មណ៍មួយ ទៅនឹងយុវជនមានឈ្មោះ រ៉ាឌី ភានុមា ដែលជោគជ័យទាំងផ្នែកសញ្ញាបត្រ និងគម្រោងវិស្វកម្មឌីហ្សាញ នេះយោងតាមការចុះផ្សាយរបស់ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងនោះ យុវជន ភានុមា ដែលមកពីថ្នាក់ ៩ បាននិងកំពុងអភិវឌ្ឍជំនាញផ្នែកឌីហ្សាញបែបគំនូរបច្ចេកទេស និងបានសម្រេចនូវគម្រោង ២ ធំ ៗ គឺត្រាក់ទ័រកូនកាត់ដែលអាចភ្ជួររាស់ដីបាន និងម៉ាស៊ីនភ្លើង ដែលគម្រោងទាំង២នេះ សុទ្ធតែជាគម្រោងធំៗ ចំណាយច្រើនម៉ោង និងមានផ្នែកដែលត្រូវឌីហ្សាញរាប់រយ។

អ្វីដែលចាប់អារម្មណ៍ រូបគេ ថែមទាំងប្រឡងជាប់សញ្ញាបត្រ Solid Edge ពី Siemens Digital Industries Software ផងដែរ ដែល ភានុមា នឹងចាប់យកជំនាញផ្នែកវិស្វកម្មមេកានិក នៅពេលគេបញ្ចប់ថ្នាក់វិទ្យាល័យ ដែលកំពុងសិក្សារនៅព្រះស៊ីសុវត្ថិ៕

ប្រភព៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ – Technology & Innovative Youth

សូមទស្សនារូបភាពខាងក្រោម៖