អុញនុះ! ស្ទើរគ្រប់ធុងសំរាមនៅចិន សុទ្ធតែបាច់ផ្កាគេបោះចោល ក្រោយថ្ងៃ Valentine ចប់ភ្លាម
Valentine’s Day គឺជាថ្ងៃបុណ្យមួយមានដើមកំណើតចេញពីលោកខាងលិច ដែលជាពេលវេលាពលរដ្ឋនៅបណ្ដាប្រទេសទាំងនោះ ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ឬក៏ជាការឱ្យកាដូបញ្ជាក់ពីក្ដីស្រឡាញ់ជាដើម។
ដោយឡែក ពិធីបុណ្យមួយនេះដែរ បច្ចុប្បន្ននេះ ក៏បានហូរចូលមកកាន់បណ្ដាប្រទេសភាគខាងកើតជាច្រើន រួមមានទាំងប្រទេសចិនផងដែរ ដោយសង្កេតឃើញថា ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់នេះ ពលរដ្ឋចិនជាច្រើន បាននាំគ្នាទិញបាច់ផ្កា ក៏ដូចជាកាដូនានា ជូនគ្នាទៅវិញទៅមកព្រោងព្រាត។
យ៉ាងណាមិញ ក្រោយចប់ថ្ងៃ Valentine បានតែមួយថ្ងៃ តាមបណ្ដាញសង្គមនានានៅចិន បានចែករំលែកព្រោងព្រាតនៅទិដ្ឋភាពតាមធុងសំរាមក្នុងប្រទេស ដែលបង្ហាញឱ្យឃើញសភាពបាច់ផ្កាស្អាតៗជាច្រើនត្រូវបានគេយកទៅបោះបង់ចោលគ្មានស្ដាយស្រណោះ រហូតដល់មានអ្នកបង្កើតជាសមាគមសម្រាប់ប្រមូលបាច់ផ្កាគេបោះចោលនោះទៀតផង៕