មួយឈុតរបស់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ពេលឃើញពីតម្លៃដែលចូលខ្ទង់ម៉ឺនដុល្លារ
ភ្នំពេញ៖ ជាការពិតណាស់ មិនត្រឹមតែជាតារាចម្រៀងរ៉េបដ៏ល្បីល្បាញ ដែលតែងតែបង្ហាញនូវស្នាដៃថ្មី ធ្វើឲ្យហ្វេនៗកាន់តែពេញចិត្តនោះទេ តែបើក្រឡេកមកមើលពីស្ទាយ៍ ក៏ដូចជាការរៀបចំខ្លួនរបស់ លោក ងួន ចាន់ដេវីត ពេលបង្ហាញវត្តមានម្ដងវិញ ពិតជាមានភាពទាក់ទាញ និងមានភាពពេញនិយម ក្នុងស្រទាប់យុវវ័យ។
ដោយឡែក ជាមួយគ្នានេះដែរ តារាចម្រៀងរ៉េបរូបនេះ ក៏បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ទៅលើស្ទាយ៍របស់ខ្លួន នៅក្នុងឈុតសម្លៀកបំពាក់ពីប៊្រេនដ៏ល្បីមួយ ដែលមើលទៅមានភាពសាកសម មិនថាជា អាវ ខោ អាវក្រៅ ឬស្បែកជើង នោះទេ។
អ្វីដែលសំខាន់នោះគឺ បណ្ដាហ្វេនៗបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើមួយឈុតនេះរបស់ លោក ងួន ចាន់ដេវីត ដែលធ្វើឲ្យពួកគេ កាន់តែភ្ញាក់ផ្អើល និងបើកភ្នែកធំៗ នៅពេលដែលបានជ្រាបពីតម្លៃចូលខ្ទង់ ជាងមួយម៉ឺនដុល្លារ៕
ប្រភព៖ G-Devith Fan club
សូមទស្សនារូបភាពខាងក្រោម៖