មិនទុកយូរទេ ក្រោយឃើញគេរិះគន់លើខ្លួនរួច ឌួង ហ្សូរីដា ចេញមុខនិយាយតបវិញដូច្នេះ

ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ឌួង ហ្សូរីដា ជាពិធីការិនីជើងចាស់ដ៏មានប្រជាប្រិយភាពម្នាក់។ ប៉ុន្តែច្រើនឆ្នាំមកនេះ គេដឹងថាតារារូបនេះ បានដកឃ្លាពីការងារសិល្បៈមួយរយៈធំ ធ្វើឲ្យមហាជន និងហ្វេននឹកនាដល់នាងគ្រប់ៗគ្នា។

យ៉ាងណាមិញ បន្ទាប់ពីផ្អាកការងារជាពិធីការិនីមួយរយៈមក ថ្មីៗនេះ គេឃើញកញ្ញា ឌួង ហ្សូរីដា បានបង្ហាញវត្តមានលើវេទិកាប្រកួតបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិ Miss Planet International 2023 ដែលធ្វើឡើងលើទឹកដីប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ថ្មីៗនេះ ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួន បានពោលពាក្យរិះគន់ទៅកាន់ពិធីការិនីរូបនេះ បន្ទាប់ពីអធិប្បាយនិងកាត់សម្ដីរបស់ពិធីការិនីម្នាក់ទៀត អំឡុងពេលនិយាយ។ ក្នុងនោះដែរ បន្ទាប់ពីឃើញគេរិះគន់ កញ្ញា ឌួង ហ្សូរីដា បានចេញមកនិយាយថា៖

អរគុណអ្នករិះគន់ទាំងឡាយ អូនៗមានជួយអ្វីខ្លះដល់សង្គមខ្មែរ ក្រៅតែពីការចែករំលែកភាពអវិជ្ជមាន? បងមិនល្អគ្រប់ដប់ទេ ប៉ុន្តែបងសប្បាយចិត្តដែលបងបានរកលុយ ឲ្យអ្នករៀបចំកម្មវិធី តាមរយៈការចូលរួមបរិច្ចាគ ពេលវេលារបស់បង ការអំពាវនាវរកថវិកាដើម្បីបន្តកម្មបិធីទៅមុខទៀត ដើម្បីមុខមាត់ប្រទេសជាតិ។ អ្នកធ្វើគឺតែងតែខុស អរគុណដល់ការរិះគន់ ដើម្បីស្ថាបនា ដោយពាក្យសុជីវធម៌ថ្លៃថ្នូរក្នុងនាមជាខ្មែរមានចំណេះដឹង៕

 

សម្ដីកញ្ញា ឌួង ហ្សូរីដា

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

@zoridaduong

🙏🏻អរគុណអ្នករិះគន់ទាំងឡាយហើយអូនៗមានបានជួយអ្វីខ្លះដល់សង្គមខ្មែរក្រៅពីការចែករំលែកតែភាពអវិជ្ជមាន? បងមិនល្អគ្រប់ ១០ទេ ប៉ុន្តែបងសប្បាយចិត្តដែលបងបានរកលុយអោយអ្នករៀបចំកម្មវិធី តាមរយៈការចូលរួមបរិច្ចាគពេលវេលារបស់បង ការអំពាវនាវរកថវិកាដើម្បីបន្តកម្មវិធីទៅមុខទៀតដើម្បីមុខមាត់ប្រទេសជាតិ ។ អ្នកធ្វើគឺតែងតែខុស មានតែអ្នកមិនដែលធ្វើទេ បានមិនខុស ។ អរគុណរាល់ការរិះគន់ដើម្បីស្ថាបនា ដោយពាក្យសុជីវធ៌មថ្លៃថ្នូរក្នុងនាមជាខ្មែរមានចំណេះដឹង 🙏🏻🥰#missplanetinternational #missplanetinternational2022 #cambodia🇰🇭 #ឌួង_ហ្សូរីដា #មនុស្សស្រីរឹងមាំ #cambodiakingdomofwonder

♬ original sound – Eÿ ÊY – Eÿ ÊY