ពេលទៅកំពង់សោម បើជួបករណីហាង ឬ អ្នកលក់មិនទទួលក្រដាស ១០០ រៀល សូមធ្វើបែបនេះបន្ទាន់
នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ នេះ តាមរយៈផេកប្រជាជនខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា សាធារណៈជនជាច្រើនបានលើកឡើងពីបញ្ហាអ្នកលក់មួយចំនួនមិនទទួលយកក្រដាសប្រាក់ ១០០ រៀល ប៉ុន្ដែពេលអាប់លុយឱ្យភ្ញៀវ អាចមានក្រដាស ១០០ រៀលបាន។
ក្នុងករណីនេះ សាធារណៈជនស្នើសុំដល់អាជ្ញាធរ និង ស្ថាប័នជំនាញមានវិធានការ ព្រោះជាការមិនឱ្យតម្លៃដល់ប្រាក់រៀលរបស់ជាតិ។
តាមប្រភពខាងលើបានបន្តឱ្យដឹងថា សម្រាប់បងប្អូនដែលជួបប្រទះផ្ទាល់ករណីមានហាង ឬ អ្នកលក់ដែលមិនទទួលក្រដាសប្រាក់ ១០០ រៀល សូមថតរូបទីតាំង រួចផ្ញើរចូលតេលេក្រាមផេកប្រជាជន ខេត្តព្រះសីហនុ https://t.me/+Wyumgy4ryfY0NmU1 ដើម្បីបញ្ជូនទៅអាជ្ញាធរ ស្ថាប័នជំនាញ ចាត់វិធានការតាមនីតិវិធីច្បាប់៕