កម្មវិធីទាយភេទកូន កញ្ញា ទេព បូព្រឹក្ស និងលោក ជី ដេវីត បានធ្វើឡើងយ៉ាងអធិអធមតែម្ដង
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ជារឿងដ៏រំភើប និងភ្ញាក់ផ្អើល ដែលតារាចម្រៀងស្រីដ៏ល្បីកញ្ញា ទេព បូព្រឹក្ស បានបង្ហាញពីដំណឹងមានផ្ទៃពោះរបស់ខ្លួន ប្រាប់មហាជន និងហ្វេនៗខ្លួនបានដឹងយ៉ាងដូច្នេះ។
លើសពីនេះទៅទៀត ខណៈកំពុងពរពោះកូនដំបូង គេឃើញកញ្ញា ទេព បូព្រឹក្ស រួមជាមួយនឹងលោក ជី ដេវីត បានបង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខ ស្របពេលរង់ចាំទទួលស្វាគមន៍សមាជិក ដែលជាដំណក់ឈាមរួមគ្នានោះ។ ក្នុងនោះដែរ បើទោះបីជិតគ្រប់ខែនឹងកើតទៅហើយក្ដី ក៏តារាមួយគូនេះ មិនទាន់ប្រាប់ពីភេទកូននៅឡើយទេ។
តួយ៉ាង កាលពីយប់មិញនេះ គូស្នេហ៍មួយគូនេះ បានរៀបចំកម្មវិធីមួយទាយភេទកូនខ្លួន ហើយបានអញ្ជើញភ្ញៀវចូលរួមជាច្រើន។ជាមួយគ្នានេះដែរ គេក៏ឃើញមានវត្តមានរបស់សិល្បករ សិល្បការិនីល្បីៗជាច្រើនចូលរួម ដោយអ្នកខ្លះបានស្លៀកឈុតពណ៌ក្រហម គឺបានទាយថាជាកូនស្រី ខ្លះទៀតស្លៀកឈុតខៀវគឺទាយថាកូនប្រុស។ គួរបញ្ជាក់ផងដែរថា កញ្ញា ទេព បូព្រឹក្ស និងលោក ជី ដេវីត បានប្រាប់ពីភេទកូនហើយ កូនដំបូងអ្នកទាំងពីរគឺជាកូនប្រុស៕
សូមទស្សនារូបភាពខាងក្រោម៖