ចិត្តបងប្រុសដែលនៅតែនឹកនិងស្រឡាញ់ប្អូនស្រីរបស់ខ្លួនបើទោះបីប្អូនស្រីបែកគ្មានថ្ងៃត្រលប់វិញក៏នៅតែនឹកជានិច្ច

ភ្នំពេញ៖ ប្រិយមិត្តអ្នកគាំទ្រប្រាកដជា​បានស្គាល់ច្បាស់ លោក ខេមរៈ សិរីមន្ត​ ជាកំពូលតារាចម្រៀងលំដាប់ជួរមុខមួយរូប ដែលសាងភាពល្បីល្បាញជាច្រើនឆ្នាំមកដល់បច្ចុប្បន្ន និងជាអ្នកជំនួញមួយរូបដែលទទួលបានភាពជោគជ័យទៅលើវិស័យអចលនទ្រព្យយ៉ាងខ្លាំងផងដែរ។

ក្នុងនោះដែល កាលពីម្សិលមិញ ​លោកបានបង្ហោះរូបប្អូនស្រីពៅជាទីស្រឡាញ់របស់លោក គឺកញ្ញា  ខេមរៈ ស្រីពៅ ដែលបានទទួលមរណភាពអស់រយៈពេល៤ឆ្នាំមកហើយ ដែលជាប្អូនស្រីបង្កើតរបស់លោក ខេមរៈ​ សិរីមន្ដ។ ដោយក្ដីនឹករលឹកទៅដល់ប្អូនស្រីពៅជាទីស្រលាញ់ លោកបានបង្ហោះរូបប្អូនស្រីចូលក្នុងគណនី Facebook​ របស់លោកផ្ទាល់ដោយបានសរសេរថា៖

«មកដល់ថ្ងៃនេះប្អូនស្រីពៅជាទីស្រលាញ់បងបានទៅចោលបង៤ឆ្នាំហើយនឹកប្អូនណាស់»។

 

ខេមរៈ​ សិរីមន្ដ

ការបង្ហោះមួយនេះ ធ្វើឲ្យអ្នកគាំទ្របានចូលទៅខមិនសម្តែងនូវសេចក្តីក្រៀមក្រំ និងការនឹករលឹកទៅដល់នាងមិនដែលភ្លេច តារាចម្រៀងស្រីសម្លេងផ្អែមមួយរូបនេះ។

គួរបញ្ជាក់ផងដែរថា  អតីតតារាចម្រៀង ខេមរៈ ស្រីពៅ បានទទួលមរណភាព នៅថ្ងៃទី ២៥​ ខែ មករា ឆ្នាំ ២០១៩​ ដោយសារជំងឺ​​ធ្ងន់ធ្ងរ បានធ្វើឲ្យ​អ្នកគាំទ្រមានការអាណិត និងសោកស្ដាយរូបនាងជាខ្លាំង ជាពិសេសក្រុមគ្រួសាររបស់នាងនៅតែចងចាំនៅនឹករលឹកដល់នាងគ្រប់ពេល៕

សូមទស្សនារូបភាពខាងក្រោម៖