ក្រោយផ្ទុះរឿងសម្ដែងធ្វើជាសែន នៅផ្ទះឧកញ៉ា ស្រាប់តែលោក ផែង វណ្ណៈ បង្ហាញផ្ទះវីឡា ឡើងស្កឹមស្កៃ

ភ្នំពេញ៖ អាចនិយាយបានថា មិនត្រឹមតែជាអ្នកសារព័ត៌មានដ៏ល្បីមួយរូបនេះ តែសម្រាប់រឿងរ៉ាវរបស់លោក ផែង វណ្ណៈ ជាពិសេស រឿងផ្ទាល់ខ្លួន នៅក្នុងក្រុមគ្រួសាររបស់លោក តែងតែត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ទៅលើសកម្មភាពមួយចំនួន ដែលបានបង្ហាញឡើងនៅលើបណ្ដាញសង្គម។

ជាពិសេស កាលពីថ្មីៗកន្លងទៅនេះ ហាក់មានរឿងចម្រូងចម្រាសមួយបានកើតឡើង ចំពោះអ្នកសារព័ត៌មានរូបនេះ បន្ទាប់ពី រូបលោកត្រូវបាន បុគ្គលម្នាក់លើកឡើងពីសកម្មភាពរបស់លោក ក្នុងពេលរៀបចំសែនថ្ងៃចូលឆ្នាំចិន នៅក្នុងផ្ទះ ដោយបានរៀបរាប់ថា រូបលោកសម្ដែងធ្វើជាសែន នៅក្នុងផ្ទះឧញ៉ាណាម្នាក់ ទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញគេលើកឡើងយ៉ាងដូច្នេះ លោក ផែង វណ្ណៈ ហាក់មិននៅស្ងៀមនោះទេ ដោយបានចេញមកបើកបង្ហាញភ្លាមៗ ពីរូបភាពផ្ទះដ៏ធំស្កឹមស្កៃរបស់ខ្លួន នៅលើបណ្ដាញសង្គម និងបានបញ្ជាក់យ៉ាងច្បាស់ៗថា ផ្ទះមួយនេះ គឺជាផ្ទះរបស់លោក រួមទាំងបានបង្ហើបប្រាប់ទៀតថា នៅចុងឆ្នាំនេះដែរ រូបលោកនឹងរៀបចំសង់ផ្ទះថ្មីមួយទៀត នៅមណ្ឌលគិរី ដើម្បីទុកទៅលេងកម្សាន្ត ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖