ក្រសួងធនធានទឹក និង ឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ ឱ្យបានដឹងថា កម្ពុជាទទួលឥទ្ធិពលដូចតទៅ ៖
– ពីថ្ងៃទី ៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។
– ពីថ្ងៃទី ៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និង ខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
– នៅថ្ងៃទី ៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
-នៅថ្ងៃទី ៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– នៅថ្ងៃទី ៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ នឹងអាច មានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រ ក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរ ផងដែរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖