ចុងឆ្នាំ២០២២ អេដវីន រៀបរាប់ពីជីវិតសឹងធ្លាក់.ដល់.សូន្យ យ៉ាងក្ដុកក្ដួល(មានវីដេអូ)

ភ្នំពេញ៖ ពិតណាស់ កំលោះសង្ហាសាច់ដុំធំៗលោក យិត មាសឧស្សាហ៍ បានសាងប្រជាប្រជាប្រិយភាពលើវិថីសិល្បៈមកជាច្រើនឆ្នាំ ហើយទទួលបានការពេញចិត្តពីសំណាក់មហាជនគ្រប់ទិសទីតែម្ដង។ ជាពិសេស រាល់ស្នាដៃសម្ដែងរបស់តារារូបនេះ តែងតែទទួលបានការសរសើរពីទស្សនិកជនគ្រប់ពេល។ មិនតែប៉ុណ្ណោះ គ្រប់ភាពយន្តដែលលោកបានសម្ដែង គឺមានភាពល្បាញ មានអ្នកចូលចិត្តទស្សនាច្រើនទៀតផង។

យ៉ាងណាមិញ ទន្ទឹមនឹងសាងកេរ្ដិ៍ឈ្មោះលើវិស័យសិល្បៈមកជាច្រើនឆ្នាំ ហើយជាទទួលបានភាបជោគជ័យ ក្លាយជាតារាសម្ដែងជួរមុខនោះ គេដឹងថាលោក យិត មាសឧស្សាហ៍ ធ្លាប់បានជួបរឿងដ៏នឹកស្មានមិនដល់ ដែលលោកត្រូវបានជាប់ពន្ធនាគារមួយរយៈ ពីបទប្រើប្រាស់អំពើហឹង្សាលើអតីតគូស្នេហ៍ខ្លួន ហើយកាលចុងឆ្នាំ២០២១តារារូបនេះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

ជាក់ស្ដេង ក្រោយជួបរឿងមិនល្អផ្ទួនៗក្នុងជីវិតកន្លងមក ថ្មីនេះលោក យិត មាសឧស្សាហ៍ បានបង្ហោះវីដេអូរៀបរាប់ពីជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ជួបបញ្ហាកន្លងមកដូច្នេះថា៖

បន្ទាប់ពីឆ្លងកាត់រឿងរ៉ាងដ៏អាក្រក់ជាច្រើនកន្លងមក វាធ្វើឲ្យខ្ញុំក្លាយជាមនុស្សរឹងមាំម្នាក់ ដែលគ្រប់គ្នាមិននឹកស្មានដល់ អ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ ត្រូវបានបាត់បង់ទាំងមួយពព្រិចភ្នែក កេត្តិយស កេរ្ដិ៍ឈ្មោះ យសស័ក្ដិ ជាពិសេសនោះគឺអ្នកម្ដាយជាទីរបស់ខ្ញុំ សូម្បីដង្ហើមរបស់គាត់ ក៏ខ្ញុំមកមិនទាន់ផង ចុងក្រោយបានត្រឹមតែសោកស្ដាយ និងមានវិប្បដិសារីអស់មួយជីវិត។ សាកស្រមៃទៅមើល បើសិនជាអ្នកទាំងអស់គ្នាវិញ តើអ្នកទាំងអស់គ្នាធ្វើចិត្តបានឬអត់ តើអ្នកទាំងអស់គ្នាមានជំនឿចិត្តក្រោកឈរសារឡើងវិញ សារជាថ្មីបានដែរឬអត់ តែចំពោះខ្ញុំ ខ្ញុំមានតែពាក្យអរគុណទៅវិញទេ ចំពោះរឿងរ៉ាវទាំងអស់នោះ ដែលវាចូលមកក្នុងជីវិតខ្ញុំ វាមិនមែនជាកំហុសរបស់នរណាម្នាក់នោះឡើយ អ្នកណាល្អ អ្នកណាអាក្រក់ មានតែខ្លួនយើងទេ ដែលដឹងថាយើងជាអ្វីឲ្យប្រាកដ។ ឆ្លងកាត់រឿងទាំងអស់នោះ ទើបធ្វើឲ្យខ្ញុំដឹងថា ខ្ញុំជាមនុស្សចំណាយពេលវេលាអត់ប្រយោជន៍ សឹងតែពាក់កណ្ដាលជីវិតរបស់ខ្ញុំទៅលើមនុស្សខុស តែខ្ញុំអរគុណរឿងរ៉ាងទាំងអស់នោះ ដែលធ្វើឲ្យខ្ញុំទទួលបានមកវិញមនុស្សល្អៗ ចូលមកក្នុងជីវិតរបស់ខ្ញុំ នៅពេលដែលខ្ញុំធ្លាក់ដល់ចំណុចសូន្យ។ អរគុណអ្នកទាំងអស់គ្នា ដែលតែងតែនៅក្បែរខ្ញុំ នៅពេលដែលខ្ញុំគ្មានអ្វីទាល់តែសោះ ហើយខ្ញុំក៏ចង់អរគុណខ្លួនឯង ដែលរក្សាភាពរឹងមាំរហូតមក នេះជាវីដេអូដែលខ្ញុំធ្វើឡើងដើម្បីដាស់តឿនខ្លួនឯង ជាមួយនឹងការចងចាំល្អៗ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំសូមទោសខ្លួនឯង សូមទោសដែលឲ្យអ្នកតានតឹង ជារៀងរាល់ថ្ងៃ ខ្ញុំដឹងថាអ្នកពេលនេះវ័យកាន់តែចាស់ កាន់តែពិបាក នឿយហត់ នូវរឿងរ៉ាវជាច្រើនដែលធ្លាប់ឆ្លងកាត់កន្លងមក៕

សម្ដីលោក យិត មាសឧស្សាហ៍

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សូមចុចលីងដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/100087207504844/videos/539447187903904