យ៉ាងហោចណាស់ បណ្ដាលឱ្យមនុស្ស ៥ នាក់ធ្លាក់ចូលក្នុងសមុទ្រ ក្នុងនោះមានបុរសម្នាក់អាយុ ៥៤ ឆ្នាំ មិនទាន់រកឃើញ លិ.ចទូកនេសាទនៅកោះទន្សាយ
ខេត្តកែប៖ ទូកនេសាទប្រភេទទូកកន្ទុយវែងមួយគ្រឿងបានលិចក្នុងសមុទ្រ កាលពីម៉ោងជិត ១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចចុងពយខាងលិចកោះទន្សាយប្រហែល ៣០០ម៉ែត ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។
បើតាមសមត្ថកិច្ចបញ្ជាក់ថា នៅលេីទូកមានមនុស្សចំនួន ៥ នាក់ បច្ចុប្បន្នជួយសង្គ្រោះស្រង់ពីសមុទ្របានចំនួន ៤ នាក់ តែជាអកុសលស បាត់ខ្លួនម្នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយនោះទេ។
សុំបញ្ជាក់ថា ក្រោយហេតុការណ៏នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជេីងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជា កម្លាំងស្នាក់ការកោះពោធិ៍ ចេញជួយរុករកសង្គ្រោះជនរងគ្រោះដោយសហការជាមួយទូកនេសាទ ជួយស្រង់មនុស្សបានចំនួន ៤ នាក់ នៅរស់រានមានជីវិតរួមមាន៖
1-ឈ្មោះ ផន សុីន ភេទប្រុស អាយុ ៣៦ មុខរបរ តាកុងទូក នៅភូមិបោសក្រូច ត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត
2-ឈ្មោះឆេង សុីម ភេទប្រុស អាយុ ៣៦ មុខរបរកូនដៃទូក ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
3-ឈ្មោះ កៀវ ថា ភេទប្រុស អាយុ ៤២ មុខរបរ កូនដៃទូកនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
4-ឈ្មោះ អុយ ធឿន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរកូនដៃទូក នៅភូមិបោសក្រូច ឃុំបោសក្រូច ស្រុកទឹកឈូ ខេត្តកំពត។
យ៉ាងណាមិញ សមត្ថកិច្ចបានស្រង់ទូកលិច អូសយកមកឆ្នេរ និង នៅបន្តល្បាតរកអ្នកដែរបាត់ខ្លួន ឈ្មោះ អុយ បាន ភេទប្រុស អាយុ ៥៤ មុខរបរកូនដៃទូក នៅភូមិបោសក្រូច ស្រុកទឹកឈូ ខេត្តកំពត និងកំពុងបន្តស្វែងរកអ្នកបាត់បាត់ខ្លួនម្នាក់ទៀត មិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ៕
ប្រភព៖ Huy Bunleng News
សូមទស្សនារូបភាពខាងក្រោម៖