នៅថៃ២ខែជាងកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រកាសមកកម្ពុជាដើមឆ្នាំ២០២៣
ថៃ៖ ពិតណាស់ ក្នុងឆ្នាំ២០២២នេះ ជាគម្រប់ខួប១០ឆ្នាំ ដែលបានបង្កើតកម្មវិធីប្រកួត Miss Grand International នេះឡើង។ហើយក្នុងឆ្នាំនេះ កម្មវិធីប្រកួតសម្រស់មួយនេះ បានផ្ដល់មកុដទៅកាន់បវរកញ្ញាដែលបានជាប់Top10ម្នាក់មួយ ហើយក្នុងនោះក៏មានបវកញ្ញាកម្ពុជា ដែលជាកញ្ញា ពេជ្រ វត្តីរ៉ារ៉ាវឌ្ឍី ផងដែរ។
យ៉ាងណាមិញ គេដឹងថាកញ្ញា ពេជ្រ វត្តសារ៉ាវឌ្ឍី ជាប់Top10 និងទទួលតំណែងលំដាប់រងទី៥ក្នុងកម្មវិធី Miss Grand International 2022ផងដែរ។ ស្របពេលប្រកួតចប់ ហើយគ្រងតំណែងមួយនេះ នាងមិនទាន់មកកាន់ប្រទេសកម្ពុជានៅឡើយទេដោយនាងមានការងារត្រូវបំពេញនៅឯប្រទេសថៃ ក្រោមការគ្រប់គ្រង និងមើលថែពីស្ថាប័ន MGI។
តួយ៉ាង បន្ទាប់ពីស្នាក់នៅឯប្រទេសថៃ ហើយបំពេញការងារនៅទីនោះអស់រយៈពេល២ខែមកនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានប្រកាសប្រាប់ដំណឹងថា នាងនឹងត្រឡប់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ ដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៧:៣៥នាទី៕
សូមទស្សនារូបភាពខាងក្រោម៖