អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខផ្ទាល់ដល់ប្អូនស្រី ភាព ស្រីណាត់ ក្រោយពីតស៊ូរៀនបាននិទ្ទេស A
នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ នេះ អភិបាលបានខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន រួមនឹងសហការីបានចុះទៅសួរសុខទុក្ខដល់ផ្ទះផ្ទាល់ដល់ប្អូនស្រី ភាព ស្រីណាត់ ដែលជាសិស្សមានជីវភាពក្រីក្ររស់នៅជាមួយជីដូនចាស់អាយុ ៧៨ ឆ្នាំ ជាអ្នករកស៊ីលាងចានឱ្យគេតាមរោងបុណ្យ រោងការ តែតស៊ូរៀនរហូតក្លាយជាសិស្សពូកែប្រឡងជាប់និទ្ទេស A។
ក្រោមការចុះសួរសុខទុក្ខផ្ទាល់នោះ ឯកឧត្តម គួច ចំរើន ក៏បាននាំយកថវិកា និង អំណោចមួយចំនួនជូនទៅកាន់ប្អូនស្រីផងដែរ។ លើសពីនោះ ឯកឧត្តម ក៏បានពោលពាក្យសរសើរចំពោះប្អូនស្រី ភាព ស្រីណាត់ ខ្លាំងណាស់ដែលតស៊ូរៀនសូត្រដ្បិតជីវភាពមិនធូរធារដូចគេក៏ដោយ។
នេះបើយោងតាមការបង្ហោះលើហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន បានសរសេរថា ៖ «ក្មួយស្រី ភាព ស្រីណាត់ រស់នៅជាមួយលោកយាយ មុខរបរលាងចាន តាមរោងការ រោងបុណ្យ ក្មួយរៀនផង សុីឈ្នួលលាងម៉ូតូផង ផ្សំចំណូលគ្រួសារជាមួយលោកយាយ តែក្មួយរៀនពូកែណាស់ ប្រឡងបាននិទ្ទេស A ។ ក្មួយចង់ធ្វេីគ្រូបង្រៀន សូមឱ្យអនាគតក្មួយទទួលបានជោគជ័យ។ វាលរេញ»៕