លទ្ធផលបេក្ខជនបាក់ឌុប វ័យជិត ៦០ ឆ្នាំចំណាស់ជាងគេ​ អ៊ំស្រី ហែម ស៊ីណាត បានចេញហើយ

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវបេក្ខជនប្រឡងចាស់ជាងគេ មានអាយុ ៥៦ ឆ្នាំ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺអ៊ំស្រី ហែម ស៊ីណាត មានលេខតុ 494 នៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ។

ក្រោយពីការប្រកាសលទ្ធផលនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ នៅតាមមណ្ឌលខេត្ត តាមរយៈគណនីដែលមានឈ្មោះ Lav Tola Serey Sophorn បានបញ្ជាក់ឱ្យបានដឹងថា អ៊ំស្រី ហែម ស៊ីណាត បានប្រឡងធ្លាក់ហើយ ព្រមទាំងបញ្ជាក់បែបនេះថា ៖ «ខ្ញុំបាន call ទៅអ្នកម្ដាយ ហើយប្រាប់ម្ដាយថាម៉ែបានប្រឡងធ្លាក់ហើយ ម៉ែបាននិយាយថាមិនអីទេកូន ឆ្នាំក្រោយម៉ែដាក់ពាក្យប្រឡងទៀត ដើម្បីបំពេញក្ដីស្រមៃរបស់ម៉ែធ្វើជាគ្រូបង្រៀន»

ចំពោះរឿងនេះ ម្ចាស់គណនីខាងលើបានកោតសរសើរចំពោះអ៊ំស្រីដែលបានប្រឡងធ្លាក់ហើយនៅតែញញឹមសើច ឮ សំឡេងតាមទូរស័ព្ទបាន ហើយនៅតែតាំងចិត្ដមិនរាថយ នៅក្នុងការតស៊ូ៕