មិនត្រឹមតែអ្នកនាង សឿ សុធារ៉ា ទេដែលរំភើប សូម្បីហ្វេនៗក៏ត្រេកអរជំនួសនាងដែរ

ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្នតារាសម្ដែងស្រីអ្នកនាង សឿ សុធារ៉ា កំពុងមានបញ្ហាផ្នែកសុខភាព ហើយមានជីវភាពខ្វះខាតច្រើន ម្យ៉ាងគ្មានផ្ទះដើម្បីរស់នៅបន្តឡើយ ខណៈនាងបានលក់ផ្ទះផ្ទាល់ខ្លួន។ ក្នុងនោះដែរ គេដឹងថាបច្ចុប្បន្ននាង មានកូន២នាក់ដែលត្រូវមើលថែផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើល និងរំភើបជំនួស អ្នកនាង សឿ សុធារ៉ា គ្រប់ៗគ្នា ខណៈឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានទិញផ្ទះមួយខ្នង ប្រគល់ជូនតារាស្រីរូបនេះ ដើម្បីបានរស់នៅជុំកូនៗប្រុសស្រីទាំង២។

លើសពីនេះទៅទៀត ទន្ទឹមនឹងឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទិញផ្ទះជូន អ្នកនាង សឿ សុធារ៉ាបានបង្ហាញអារម្មណ៍រំភើប និងនិយាយពាក្យអរគុណដូច្នេះថា៖

នាងខ្ញុំ សឿ សុធារ៉ា ព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងលោកជំទាវ«លោកពុក លោកម៉ែ» ដែលបានផ្តល់ជំរកឲ្យនាងខ្ញុំនិងកូនៗឲ្យបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតម្លៃ ២ម៉ឺនដុល្លារដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំនិងកូនៗ នឹងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូនឲ្យអស់ពីកំលាំងកាយចិត្ត ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោកទាំងពីរខកបំណងឡើយ។ កូន និងចៅៗ សូមជូនពរលោកទាំងពីរឲ្យមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់ សាធុៗ៕

 

សម្ដីអ្នកនាង សឿ សុធារ៉ា

សូមទស្សនារូបភាពខាងក្រោម៖