ផ្ទុះកក្រើក! ទើបកោរសក់ថ្មីៗ ចៃដន្យអីទៅដេកប៉ះចំរីសត មានស្រោមពូកខ្នើយពណ៌ដូចស្បង់ចីវរ
កំពុងតែធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមនានា ផ្ទុះការចាប់អារម្មណ៍ខ្លាំងណាស់ ដែលបុរសម្នាក់ទៅសម្រាករីសតមួយកន្លែង មានស្រោមពូក ស្រោមខ្នើយពណ៌ដូចស្បង់ចីវរ ចំពេលខ្លួនទើបបានកោរសក់ថ្មីៗ។
ក្នុងនោះ បុរសជាជនជាតិថៃរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ នៅតាមបណ្តាញសង្គមរបស់ខ្លួន ដោយបានឱ្យដឹងថា ខ្លួនបានទៅដើរលេង ហើយក៏បានចូលទៅសម្រាកក្នុងរីសតមួយកន្លែង តែនៅកន្លែងសម្រាកនោះ មានស្រាមពូក ស្រោមខ្នើយកន្លែងដេក ពណ៌មិនខុសពីស្បង់ចីវរព្រះសង្ឃឡើយ ហើយមកប៉ះចំខ្លួនកំពុងតែអត់សក់បែបនេះទៀត មើលទៅដូចជាព្រះសង្ឃដូច្នោះឯង។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមទាំងឡាយ ឃើញហើយពិតជាទប់សំណើចមិនបានឡើយ អ្នកខ្លះនាំគ្នាមកបញ្ចេញមតិ អនុមោទនា សាធុ អីជាដើម ហើយមានអ្នកខ្លះទៀត មានទាំងឆ្លៀតមកសុំលេខឆ្នោតទៀតផង៕