ចូលរួមរំលែកទុក្ខ ដល់តារាចម្រៀងស្រី ឈិន ម៉ានិច្ច ដែលលោកឪពុករបស់នាង​ បានទទួលមរ.ណ.ភាព

ភ្នំពេញ៖ គឺជារឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង ចំពោះតារាចម្រៀងស្រី កញ្ញា ឈិន ម៉ានិច្ច  បន្ទាប់ពីនាងបានបង្ហាញដំណឹងដ៏សោកសៅ និងបានជួបទុក្ខធំ ពេលដែលលោកឪពុករបស់នាង បានទទួលមរ.ណ.ភាព។

ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ បានបង្ហាញដំណឹងមួយនេះ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបង្ហោះរូបកាន់ទុក្ខ រួមទាំងសារចែករំលែកថា៖

ប៉ា កូនទៅផ្ទះយើងវិញហើយ

 

ឈិន ម៉ានិច្ច

តាមរយៈនេះដែរ បណ្ដាទស្សនិកជន ក៏ដូចជាមិត្តៗ និងអ្នកគាំទ្រ បានចូលរួម បង្ហាញនូវក្ដីសោកស្ដាយ ព្រមទាំងចូលរួមរំលែកទុក្ឋទៅដល់រូបនាង និងគ្រួសារទាំងមូល ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖